Bruno Mars កំពុង​ត្រៀម​រៀបចំ​ការ​ប្រគំ​តន្ត្រី​ធំ​នៅ​ប្រទេស​ថៃ​ម្ដង​ទៀត

Vachana-2Website-Entertainments-Ad-2

Bruno Mars នឹងត្រលប់ទៅសម្តែងនៅក្នុងប្រទេសថៃម្តងទៀតបន្ទាប់ពី 6 ឆ្នាំចាប់តាំងពី 24K Magic World Tour ក្នុងឆ្នាំ 2018។ លើសពីនេះដែរ ដែលការប្រគុំតន្ត្រីដ៏ធំមួយនេះ ក្រៅពីស្តាប់ស្នាដៃបុរាណរបស់គាត់ ដូចជា Uptown Funk, Just The Way You Are ឬ Grenade ក៏ជាលើកទីមួយដែរ ដែលអ្នកគាំទ្រនៅប្រទេសថៃនឹងអាចបានទស្សនាការសម្តែងស្នាដៃរបស់គាត់ក្រោមឈ្មោះ Silk Sonic ដែលមានបទចម្រៀងល្បីទូទាំងពិភពលោក។

គួរបញ្ជាក់ដែរថា នៅ​ថ្ងៃ​ទី ៣០ ខែ​មីនា សិល្បករ​បរទេស ដែលមានភាពលេចធ្លោ បានរៀបចំឆាក​ប្រគំ​តន្ត្រី​ឲ្យមើលទៅមានភាព​រស់​រវើក​ខ្លាំង ដោយសារតែក្រៅពី  Coldplay និង Ed Sheeran មកសម្តែងធំក្នុងខែកុម្ភៈនេះ Bruno Mars ថ្មីៗនេះបានប្រកាសការប្រគុំតន្ត្រីដ៏ធំមួយនៅនៅ​កីឡាដ្ឋាន Raja Mangalaនៅក្នុងប្រទេសថៃ។ 

ដោយសំបុត្រ pre-sale បានបើកនៅថ្ងៃទី 25 ខែមករា សម្រាប់សមាជិក Live Nation មុនពេល និង លក់ទូទៅបើកនៅថ្ងៃ ថ្ងៃទី 26 ខែមករា វេលាម៉ោង 10:00 ព្រឹក នៅគ្រប់សាខា Thai Ticket Major ។ រីឯតម្លៃចាប់ពី 2,000 បាតទៅ។

ដូច្នេះហើយ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ដឹងថាព្រឹត្តិការណ៍នៃការប្រគុំតន្ត្រីនេះមាន ការសម្តែងបែបណាខ្លះអ្នកអាចចូលរួមទិញសំបុត្របាន។

ប្រភព ៖ The standard.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង