Bruno Mars នឹងត្រលប់ទៅសម្តែងនៅក្នុងប្រទេសថៃម្តងទៀតបន្ទាប់ពី 6 ឆ្នាំចាប់តាំងពី 24K Magic World Tour ក្នុងឆ្នាំ 2018។ លើសពីនេះដែរ ដែលការប្រគុំតន្ត្រីដ៏ធំមួយនេះ ក្រៅពីស្តាប់ស្នាដៃបុរាណរបស់គាត់ ដូចជា Uptown Funk, Just The Way You Are ឬ Grenade ក៏ជាលើកទីមួយដែរ ដែលអ្នកគាំទ្រនៅប្រទេសថៃនឹងអាចបានទស្សនាការសម្តែងស្នាដៃរបស់គាត់ក្រោមឈ្មោះ Silk Sonic ដែលមានបទចម្រៀងល្បីទូទាំងពិភពលោក។
គួរបញ្ជាក់ដែរថា នៅថ្ងៃទី ៣០ ខែមីនា សិល្បករបរទេស ដែលមានភាពលេចធ្លោ បានរៀបចំឆាកប្រគំតន្ត្រីឲ្យមើលទៅមានភាពរស់រវើកខ្លាំង ដោយសារតែក្រៅពី Coldplay និង Ed Sheeran មកសម្តែងធំក្នុងខែកុម្ភៈនេះ Bruno Mars ថ្មីៗនេះបានប្រកាសការប្រគុំតន្ត្រីដ៏ធំមួយនៅនៅកីឡាដ្ឋាន Raja Mangalaនៅក្នុងប្រទេសថៃ។
ដោយសំបុត្រ pre-sale បានបើកនៅថ្ងៃទី 25 ខែមករា សម្រាប់សមាជិក Live Nation មុនពេល និង លក់ទូទៅបើកនៅថ្ងៃ ថ្ងៃទី 26 ខែមករា វេលាម៉ោង 10:00 ព្រឹក នៅគ្រប់សាខា Thai Ticket Major ។ រីឯតម្លៃចាប់ពី 2,000 បាតទៅ។
ដូច្នេះហើយ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ដឹងថាព្រឹត្តិការណ៍នៃការប្រគុំតន្ត្រីនេះមាន ការសម្តែងបែបណាខ្លះអ្នកអាចចូលរួមទិញសំបុត្របាន។
ប្រភព ៖ The standard.com