ខ្សែភាពយន្តកំសត់កាត់ថ្លែងមិនបាន “How To Make Millions Before Grandma Dies” ក្លាយជាភាពយន្តដ៏ធំបំផុតនៅ Box Office ថៃក្នុងឆ្នាំ 2024 រួចទៅហើយ ប៉ុន្តែឥឡូវនេះ ក្នុងប្រទេសឥណ្ឌូនេស៊ី ទទួលបានអ្នកទស្សនាលើសពី 2 លានដងក្នុង ដែលធ្វើឱ្យវាក្លាយជាភាពយន្តអាស៊ីដ៏ធំបំផុតទីពីរនៅ Box Office ឥណ្ឌូនេស៊ីគ្រប់ពេលវេលាទាំងអស់។
លើសពីនេះ សន្ទុះនៃខ្សែភាពយន្តបានឈានដល់ចំណុចកំពូល កាលពីថ្ងៃទី 27 ខែឧសភា បន្ទាប់ពីបានចេញផ្សាយរយៈពេល 13 ថ្ងៃ តាមរយៈអ្នកចែកចាយ Falcon Pictures ប្រទេសឥណ្ឌូនេស៊ី។
បន្ថែមពីនេះ វាក៏បានក្លាយជាភាពយន្តថៃដ៏ធំបំផុតរបស់អាស៊ី ត្រៀមវ៉ាដាច់ភាពយន្តបែបរន្ធត់របស់កូរ៉េ Exhuma និងត្រៀមបង្កើតកំណត់ត្រាបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។
ទន្ទឹមនឹងនេះ ខ្សែភាពយន្តកំពុងត្រៀមចាក់បញ្ចាំងនៅក្នុងរោងកុនរបស់ខ្មែរក្នុងពេលខាងមុខនេះហើយ តែកុំភ្លេចត្រៀមទឹកភ្នែក និង ក្រដាសជូតទឹកភ្នែកផង។
ប្រភព ៖ ScreenDaily