‘How To Make Millions Before Grandma Dies’ បំបែកកំណត់ត្រា Box Office របស់ឥណ្ឌូនេស៊ី (ផ្តាច់មុខ)

Vachana-Website3-News-LUMEN-Ad

ខ្សែភាពយន្តកំសត់កាត់ថ្លែងមិនបាន “How To Make Millions Before Grandma Dies” ក្លាយជាភាពយន្តដ៏ធំបំផុតនៅ Box Office ថៃក្នុងឆ្នាំ 2024 រួចទៅហើយ ប៉ុន្តែឥឡូវនេះ ក្នុងប្រទេសឥណ្ឌូនេស៊ី ទទួលបានអ្នកទស្សនាលើសពី 2 លានដងក្នុង ដែលធ្វើឱ្យវាក្លាយជាភាពយន្តអាស៊ីដ៏ធំបំផុតទីពីរនៅ Box Office ឥណ្ឌូនេស៊ីគ្រប់ពេលវេលាទាំងអស់។

លើសពីនេះ សន្ទុះនៃខ្សែភាពយន្តបានឈានដល់ចំណុចកំពូល កាលពីថ្ងៃ​ទី 27 ខែ​ឧសភា បន្ទាប់​ពី​បាន​ចេញ​ផ្សាយ​រយៈពេល 13 ថ្ងៃ​ តាម​រយៈ​អ្នក​ចែកចាយ Falcon Pictures ប្រទេស​ឥណ្ឌូនេស៊ី។

បន្ថែមពីនេះ វាក៏បានក្លាយជាភាពយន្តថៃដ៏ធំបំផុតរបស់អាស៊ី ត្រៀមវ៉ាដាច់ភាពយន្តបែបរន្ធត់របស់កូរ៉េ Exhuma និងត្រៀមបង្កើតកំណត់ត្រាបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។

ទន្ទឹមនឹងនេះ ខ្សែភាពយន្តកំពុងត្រៀមចាក់បញ្ចាំងនៅក្នុងរោងកុនរបស់ខ្មែរក្នុងពេលខាងមុខនេះហើយ តែកុំភ្លេចត្រៀមទឹកភ្នែក និង ក្រដាសជូតទឹកភ្នែកផង។

ប្រភព ៖ ScreenDaily

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង