Kathryn Bernardo បាន unfollow អតីតមិត្តប្រុស Daniel និង Gillian នៅលើ Instagram ហើយ!

Entertainments

Kathryn Bernardo បានធ្វើឲ្យអ្នក Follow នៅលើ Instagram របស់នាងចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនាងបាន Unfollow អតីតមិត្តប្រុសរបស់នាងគឺ Daniel Padilla និងតារាសម្តែង Gillian Vicencio ដែលត្រូវបានចោទប្រកាន់ថា ជាជនទីបីនៅក្នុងការបែកបាក់របស់អតីតគូស្នេហ៍។

ក្នុងនោះ អ្នកគាំទ្ររបស់អតីតគូស្នេហ៍បានកត់សម្គាល់ឃើញថា Bernardo បានដក Padilla ចេញពីបញ្ជីបន្ទាប់របស់នាង មិនតែប៉ុណ្ណោះ អ្នក​គាំទ្រ​បាន​មើល​ទៅ​ក្នុង​បញ្ជី​បន្ទាប់​របស់ Bernardo ហើយ​បាន​រក​ឃើញ​ថា​នាង​ក៏​បាន​ឈប់​ Follow Vicencio ផងដែរ។

ជាមួយគ្នានេះដែរ អ្នកនិយមលេងអ៊ីនធើណែត ក៏មានការចង់ដឹងចង់ឃើញផងដែរ បន្ទាប់ពីពួកគេបានកត់សម្គាល់ឃើញថា Bernardo ក៏មិនបាន follow តារាស្រី Liza Soberano និង Julia Barretto នោះទេដូចគ្នា ហើយភ្លាមៗ​នោះ​គេ​មិន​ទាន់​បញ្ជាក់​ទេថា ​តើ​តួ​ស្រី​រឿង “A Very Good Girl” បាន​ឈប់ follow ​អ្នក​ទាំង​ពីរ ឬ​ក៏​មិន​បាន​ follow ពួក​គេ​តាំង​ពី​ដំបូង។

គួររំលឹកផងដែរថា ក្រោយពេលដែលអ្នកគាំទ្របានរកឃើញថា Kathryn Bernardo ចាប់ផ្តើម unfollow អតីតមិត្តប្រុស Daniel និង Gillian នៅលើ Instagram នោះ​ គ្រប់គ្នាមានការសប្បាយចិត្តជាខ្លាំង ដោយគិតថា តារាស្រីរូបនេះបានធ្វើត្រូវហើយ ព្រោះនាងសមតែទទួលបានអ្វីដែលល្អជាងនេះ។

ប្រភព៖ entertainment.inquirer

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង