នៅថ្ងៃទី 31 ខែឧសភា Min Hee Jin បានធ្វើសន្និសីទសារព័ត៌មានម្តងទៀត ដែលនេះជាជំនួបលើកទីពីររបស់នាយកប្រតិបត្តិ ADOR ជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីសន្និសីទសារព័ត៌មានដំបូងដែលបានផ្ទុះឡើង។
នៅថ្ងៃនេះ Min Hee Jin បានចាប់ផ្តើមសន្និសីទកាសែតទាំងស្រក់ទឹកភ្នែក។ នាយកប្រតិបត្តិ ADOR មានអារម្មណ៍រំជួលចិត្ត នៅពេលដែលនាងថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់នាង ហើយមានសារពិសេសសម្រាប់អ្នកគាំទ្ររបស់ NewJeans ផងដែរ។
“ចំពោះមនុស្សទាំងអស់ដែលបានគាំទ្រខ្ញុំ ទោះបីជាអ្នកមិនស្គាល់ខ្ញុំផ្ទាល់ក៏ដោយ ខ្ញុំចង់ប្រាប់អ្នកថា អ្នកគឺជាហេតុផលដែលខ្ញុំអាចយកឈ្នះលើរឿងនេះបាន។ ចំពោះ Bunnies (ឈ្មោះអ្នកគាំទ្ររបស់ក្រុម NewJeans) ខ្ញុំចង់និយាយអរគុណ ហើយខ្ញុំសន្យាថានឹងសងអ្នក សម្រាប់ការគាំទ្ររបស់អ្នក” — Min Hee Jin
ប្រភព៖ Koreaboo
បញ្ចេញមតិយោបល់