Park Sung-woong និយាយលាទៅកាន់ Lee Sun-kyun ធ្វើឲ្យគ្រប់គ្នាទប់ទឹកភ្នែកមិនបាន

News-&-Entertainment-

កាលពីយប់មិញ​ ថ្ងៃ​ទី ២៩ ខែ​ធ្នូ Park Sung-woong បាន​ឈ្នះ​ពាន​រង្វាន់ Top Excellence Awards ក្នុង​កម្មវិធី SBS Drama Awards ឆ្នាំ 2023 ក្រោយមកនៅពេលដែលលោកឡើងទទួលពានរង្វាន់ តារាប្រុសរូបនេះបាន​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​លោក Lee Sun-kyun ផងដែរ។

ដែល Park Sung-woong បាន​ឡើងទៅលើ​ឆាក​ ដោយ​ទឹក​មុខ​ស្ងប់ស្មើ ពោពេញទៅដោយភាពកើតទុក្ខ និងបាននិយាយថា៖ “ខ្ញុំនឹងមិននិយាយអ្វីទេ សម្រាប់ពិភពលោកដ៏ឃោឃៅនេះ សូមឲ្យឯងទៅកាន់សុគតិភព ទៅកន្លែងដ៏សុខសាន្តគ្មានការឈឺចាប់ និងព្រួយបារម្ភទៀត ថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំបានបញ្ជូនឯងទៅស្ថានសួគ៌ តែខ្ញុំបែរជាទទួលបានពានរង្វាន់ ខ្ញុំនឹងឧទ្ទិសរង្វាន់នេះទៅដល់ឯងនៅស្ថានសួគ៌ លាហើយប្អូនប្រុសល្អរបស់ខ្ញុំ!”។

ភ្លាមៗបន្ទាប់ពីលោកនិយាយចប់ ធ្វើឲ្យតារាៗផ្សេងទៀត ក៏ដូចជាអ្នកគាំទ្រមិនអាចទប់ទឹកភ្នែកបាននោះទេ ព្រោះតែនៅអាឡោះអាឡៃតារាសម្តែង Lee Sun-kyun។

ប្រភព៖ Kbizoom

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង