កូរ៉េខាងត្បូងផ្តល់ជំនួយ ៣លានដុល្លារដល់ជប៉ុន សម្រាប់ជួយសង្រ្គោះគ្រោះរញ្ជួយដី

Vachana-Website-News-Ad-2

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងត្បូងនឹងផ្តល់ជំនួយមនុស្សធម៌ចំនួន 3 លានដុល្លារដល់ប្រទេសជប៉ុនសម្រាប់ការសង្គ្រោះគ្រោះរញ្ជួយដីនៅឧបទ្វីបណូតូ។ រដ្ឋាភិបាល​សង្ឃឹម​ថា ជំនួយ​នេះ​នឹង​ជួយ​ដល់​ការងារ​ស្តារ​តំបន់​ដែល​រង​ការ​ខូច​ខាត និង​អ្នក​ស្រុក​ក្នុង​តំបន់​ឲ្យ​វិល​មក​រស់​នៅ​ប្រចាំ​ថ្ងៃ​វិញ​នៅពេលឆាប់​រហ័ស។

លើសពីនេះដែរ ការរញ្ជួយដីកម្រិត 7.6 រិចទ័រនៅថ្ងៃចូលឆ្នាំ ២០២៤នេះ បានសម្លាប់មនុស្សជាង 200 នាក់នៅក្នុងតំបន់ភាគខាងលិចរបស់ប្រទេសជប៉ុន និងបានជំរុញមនុស្សជាង 26,000 នាក់ឱ្យជម្លៀសចេញពីផ្ទះរបស់ពួកគេ។ ដូចនេះហើយ ក្រសួងការបរទេសជប៉ុនបាននិយាយថា “យើងពិតជាស្វាគមន៍ និងពេញចិត្តចំពោះការសម្រេចចិត្តមួយនេះ ដែលអាចបង្ហាញពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង”។

បន្ថែមពីនេះ ប្រទេសជប៉ុនបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនកំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីជំនួយសង្គ្រោះបន្ទាន់ និងបានបដិសេធការផ្តល់ជំនួយពីប្រទេសផ្សេងទៀតរួមទាំងប្រទេសចិននាពេលនេះផងដែរ។ ចាប់តាំងពីពេលនោះមក ជប៉ុនបាននិយាយថា ខ្លួននឹងទទួលយកការសង្គ្រោះ ដរាបណាវាមិនបង្កឱ្យមានភាពស្មុគស្មាញ នឹងពាក់ពន្ធ័ទៅលើផ្នែកដឹកជញ្ជូន។

ជាចុងក្រោយ ប្រធានាធិបតីអភិរក្សនិយមកូរ៉េខាងត្បូង Yoon Suk Yeol បានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសន្តិភាពជាមួយប្រទេសជប៉ុន បើទោះបីជាមានការទាមទារទឹកដីលើកូនកោះរវាងប្រទេសទាំងពីរ ក្នុងប្រវត្តិសាស្រ្តសម័យសង្រ្គាមរបស់ប្រទេសជប៉ុនក៏ដោយ។

ប្រភព ៖ Asia Pacific.com 

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង