ឃើញរូប ពេជ្រ សោភា កាលពី 11ឆ្នាំមុនបានដឹងថា រាងស្អាតខ្លាំងដូចតុក្កតាតាំងពីដើម

Entertainments

អ្នកណាដែលថាមិនស្គាល់ ពេជ្រ សោភា ដែលជាតារាចម្រៀងល្បីជើងចាស់ របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះតារាស្រីរូបនេះមិនត្រឹមតែមានសមត្ថភាពច្រៀងបានពិរោះប៉ុណ្ណោះទេ តែក៏មានរូបសម្រស់ស្រស់ស្អាត មិនចេះចាស់ថែមទៀត។

យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែរូបថតរបស់តារាស្រីរូបនេះថត កាលពី 11ឆ្នាំមុន ស្រាប់តែផ្ទុះការចែករំលែកឡើងវិញ ដែលក្នុងនោះគេសង្កេតឃើញ ពេជ្រ សោភា ពាក់ខោខូវប៊ូយពណ៌ក្រម៉ៅ ជាមួយខ្សែក្រវ៉ាត់ពណ៌មាស អមជាមួយនឹងអាវយឺតពណ៌សលាយផ្កាឈូក។

ហើយអ្វីដែលធ្វើឲ្យរូបភាពមួយសន្លឹកនេះ ផ្ទុះឡើងវិញនោះគឺដោយសារតែ ពេជ្រ សោភា ពិតជាស្រស់ស្អាតខ្លាំងតាំងពីក្មេង ជាពិសេសអ្នកគាំទ្រជាច្រើនបាននាំគ្នា កោតសរសើរអំពីរូបរាងរបស់នាង ដែលស្លីមខ្លាំងដូចរាងតុក្កតាជ័រ ឬគេហៅម៉្យាងទៀតថាជា រាងនាឡិកាខ្សាច់។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង