ដូចតួ Anime មានជីវិត! Cha Eun Woo អួតភាពស្រស់សង្ហាឲ្យហ្វេនស្រឡាំងកាំង ក្នុងព្រឹត្តិការណ៍ Dior

Entertainments-LUMEN

កាលពីថ្ងៃទី 29 ឧសភា KST សមាជិក ASTRO និងជាតារាសម្ដែង Cha Eun Woo បានធ្វើពិធីសម្ពោធ Concept Store “Dior” នៅ Seongsu-dong ទីក្រុងសេអ៊ូល សម្រាប់ព្រឹត្តិការណ៍សម្ពោធ ‘2024 Dioriviera Collection’ ។

ក្នុង​ឱកាស​នោះ Cha Eun Woo បាន​ពាក់​អាវកាក់​ឆ្នូត អាវ​វែង​ពណ៌​ប្រផេះ​ខ្មៅ និង​ខោ​ខោវស្បែករលុង ដែល​បង្ហាញ​រូប​រាង​ស្លីម​ស្អាត ​ជាមួយ​នឹង​អាវ​ក្រៅវែង។ ភាពស៊ិចស៊ី និងភាពទាក់ទាញរបស់តារាប្រុសរូបនេះ បានធ្វើឱ្យមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលម្តងទៀត ដោយបង្ហាញរូបរាង និងសមាមាត្រដ៏ល្អឥតខ្ចោះរបស់ខ្លួន។

ក្នុងនោះ តារាផ្សេងទៀតរួមមាន NewJeans’ Haerin, Han So Hee, Jung Hae In និង Kim Yuna ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។

ប្រភព៖ Kstartrend

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង