ចាប់ពីថ្ងៃទី 6 ខែឧសភា ដល់ថ្ងៃទី 6 ខែមិថុនា វិទ្យាស្ថានបានវិភាគទិន្នន័យដ៏ធំ នៃគំរូផ្សាយពាណិជ្ជកម្មដ៏ពេញនិយមនៅក្នុងតំបន់ រួមទាំងការចូលរួមរបស់អ្នកប្រើប្រាស់ សកម្មភាពប្រព័ន្ធផ្សព្វផ្សាយ ការទំនាក់ទំនង និងសកម្មភាពសហគមន៍ បានវិភាគទិន្នន័យនេះ ម៉ាកនានាអាចវាស់វែងទម្លាប់ផ្សេងៗរបស់អ្នកប្រើប្រាស់ ខណៈពេលដែលពួកគេមានទំនាក់ទំនងជាមួយម៉ាកដែលពួកគេចូលចិត្ត។
សម្រាប់ខែមិថុនា តារាចម្រៀង Lim Young Woong ជាប់ចំណាត់ថ្នាក់លេខ ១ ដោយទទួលបានពិន្ទុសរុប ២ ៤៣០ ៤៤៥។ តារាសម្ដែង Kim Soo Hyun តាមពីក្រោយដោយចំណាត់ថ្នាក់លេខ ២ ដោយទទួលបាន ១,៨៣៣,៤៨៧ ពិន្ទុ ខណៈតារាសម្ដែងប្រុស Byun Woo Seok ឈរនៅចំណាត់ថ្នាក់លេខ ៣ លើកនេះដោយមាន ១,៣៧៨,៩៣៦ ពិន្ទុ។
បន្ថែមពីនេះ គំរូផ្សាយពាណិជ្ជកម្មកំពូលទាំង 30 ទាក់ទងនឹងចំណាត់ថ្នាក់តម្លៃយីហោ សម្រាប់ខែមិថុនា មានដូចតទៅ Lim Young Woong, Kim Soo Hyun, Byun Woo Seok, Son Heung Min, Gong Yoo, IVE, Lee Jung Jae, Ma Dong Suk, Son Suk Goo, Cha Eun Woo, BTS, Yoo Jae Suk, Seventeen, BLACKPINK, ILLIT, aespa, YoonA, Lee Byung Hun, Kim Hye Yoon, Lee Chan Won, LE SSERAFIM, IU, Kim Yuna, Park Eun Bin, Lee Hyori, Kim Hye Soo Baek Jong Won, Jung Hae In, Song Kang Ho, និង Park Bo Gum ។
ប្រភព៖ Allkpop