តើ Choi Hye-Seon ជានរណា? 8 ចំនុចដែលអ្នកគួរដឹងពីនាង

Entertainments

ខណៈពេលដែលកម្មវិធីដ៏ល្បីរបស់កូរ៉េ Inferno Season 3 របស់ Single’s Dating Reality ឈានទៅដល់ទីបញ្ចប់ បេក្ខនារីមួយរូបនេះមិនត្រឹមតែទទួលបានការចាប់អារម្មណ៍ លើលើភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នក follow កើនឡើងនៅលើបណ្តាញសង្គមខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ។

ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា Choi Hye-Seon គឺជានិស្សិតអាយុ 26 ឆ្នាំនៅសាកលវិទ្យាល័យ Ewha Women’s University ហើយលើសពីការជាប់ពាក់ព័ន្ធស្នេហានៅក្នុងកម្មវិធី ជាមួយនឹងអ្នកលេងបាល់បោះ Lee Gwan-Hee អាកប្បកិរិយារបស់ Hye-Seon និងសក្ដានុពលនៃទំនាក់ទំនងរបស់ពួកគេ ក៏បានក្លាយទៅជាប្រធានបទនៃការពិភាក្សាយ៉ាងក្តៅគគុក ក្នុងចំណោមទស្សនិកជនដែលចូលចិត្តទស្សនាដូចគ្នា។

ហើយបើអ្នកចង់ដឹងបន្ថែមអំពី Choi Hye-Seon? 8 ចំនុចខាងក្រោមនេះ គឺជាអ្វីដែលត្រូវដឹងអំពីនាង ៖

1. Choi Hye-Seon កើតនៅឆ្នាំ 1998

ដែលនាងមានអាយុ 25 ឆ្នាំ នៅពេលថត Single’s Inferno ខណៈពេលដែល មិនមានព័ត៌មានអំពីថ្ងៃកំណើតពិតប្រាកដរបស់នាងនោះទេ តែនាងត្រូវបានគេរាយការណ៍ថាមានអាយុ 26 ឆ្នាំនៅចុងឆ្នាំ 2023 ។

2. Choi Hye-Seon ជានិស្សិតនៅសាកលវិទ្យាល័យ Ewha Women’s University

Choi Hye-seon បានចូលរៀននៅសាកលវិទ្យាល័យ Ewha Women’s University ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ហើយបានបន្តការសិក្សាផ្នែកវិទ្យាសាស្ត្រជីវិត ផ្នែកជីវព័ត៌មានវិទ្យា។ មុននេះ នាងបានចូលរៀននៅសាកលវិទ្យាល័យ Durham ដែលជាវិទ្យាស្ថានឧត្តមសិក្សាចំណាស់ជាងគេទីបី ក្នុងប្រទេសអង់គ្លេស នាងថែមទាំងធ្លាប់ហាត់ការនៅក្រុមហ៊ុនមួយនៅ Silicon Valley ទៀតផង។

3. Choi Hye-Seon គឺជាតារាម៉ូដែលអាជីព

ដូចដែលវាត្រូវបានគេបង្ហាញ នៅក្នុងការធ្វើដំណើរលើកដំបូងរបស់នាង ទៅកាន់ឋានសួគ៌ Hye-seon ក៏ធ្វើការជាតារាម៉ូដែលផងដែរ នាងបានសហការជាមួយម៉ាកផលិតផលថែរក្សាស្បែកដូចជា Nature Republic និង Round Lab ក៏ដូចជាស្លាកសញ្ញាសម្លៀកបំពាក់ដូចជា Andar និង 29CM ។

4. Choi Hye-Seon ពិពណ៌នាខ្លួននាងថាជា ” ball of sunshine”

Hye-seon មានបុគ្គលិកលក្ខណៈរីករាយណាស់ ដោយសារតែនាងញញឹមជានិច្ច និងតែងតែមានថាមពលវិជ្ជមាននៅជុំវិញខ្លួន វាមិនមានអ្វីភ្ញាក់ផ្អើលទេ ដែលនាងបានក្លាយជាមនុស្សដែលមានអ្នកគាំទ្រចូលចិត្តច្រើន។

5. Choi Hye-Seon ជារឿយៗត្រូវបានគេប្រៀបធៀបទៅនឹង Nadine Lee នៅក្នុង “Single’s Inferno” រដូវកាលទី 2

តារាស្រូមួយរូបទៀត ក៏ជាបេក្ខនារីដែលអ្នកគាំទ្រពេញចិត្តពីរដូវកាលទី 2 ផងដែរ គឺ Nadine Lee ជានិស្សិតសាកលវិទ្យាល័យ Harvard ចែករំលែកគុណសម្បត្តិស្រដៀងគ្នាជាមួយ Hye-seon ។ បើ​និយាយ​ពី​ចរិត​លក្ខណៈ​វិញ ស្ត្រី​ទាំង​ពីរ​មាន​សក់​ប្រវែង​ស្មា​ពណ៌​ខ្មៅ ពេល​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី។ ប៉ុន្តែអ្វីដែលពិសេសជាងនេះទៅទៀតនោះ ទស្សនិកជនបានប្រដូចអ្នកទាំងពីរ ដោយសារតែនារីទាំងពីរមានភាពឆ្លាតវៃ ឆន្ទៈដ៏ស្វាហាប់ និងមានទំនុកចិត្ត។

6. Choi Hye-Seon ចូលចិត្តធ្វើដំណើរកំសាន្ត

អាចរកមើលតាមរយៈទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង ហើយអ្នកនឹងសម្គាល់ឃើញយ៉ាងងាយស្រួលថា Hye-seon ចូលចិត្តធ្វើដំណើរកម្សាន្តយ៉ាងណា នាងបានទៅប្រទេសហុងគ្រី ស្កុតឡែន និងផ្នែកផ្សេងទៀតនៃប្រទេសអង់គ្លេស ម៉្យាងមើល​ទៅ​នាង​ក៏​ចូល​ចិត្ត​ទៅ​លេង​ឆ្នេរ​នៅ​រដូវ​ក្ដៅ​ផងដែរ។

7. Choi Hye-Seon មានឈ្មោះជាភាសាអង់គ្លេសគឺ Hazel

ដូច Nadine Lee ដែរ Hye-seon ក៏មានឈ្មោះជាភាសាអង់គ្លេសដែរ មិត្តភក្តិនៅលោកខាងលិចរបស់នាងហៅនាងថា Hazel ដែលនាងក៏ប្រើវាជាឈ្មោះ Instagram របស់នាងផងដែរ។

8. អ្នកតាមដាន Instagram របស់ Choi Hye-Seon បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីនាងបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុង “Single’s Inferno”

ក្នុង​ចំណោម​សមាជិក​ ​ក្នុង​រដូវ​កាល​ទី 3 Choi Hye-seon មាន​មូលដ្ឋាន​អ្នក​តាម​ដាន​ ដែល​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​បំផុត ដែល​ជា​ភស្តុតាង​ថា ​នាង​ត្រូវ​បាន​អ្នក​គាំទ្រ​ស្រឡាញ់​ខ្លាំង​បំផុត តាមការសរសេរ នាងមានអ្នកតាមដានជិតកន្លះលាននាក់រួចហើយ ហើយវានៅតែកើនឡើងជាបន្តបន្ទាប់ រហូតដល់ពេលនេះនាងទទួលបានអ្នក follow រហូតដល់ខ្ទង់លានអ្នកនៅលើ Instagram ហើយ។

ប្រភព៖ preview

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង