កាលពីថ្ងៃទី 3 ខែមិថុនា កន្លងទៅ Bobby បានបង្ហោះនៅលើគណនី X (Twitter) ផ្លូវការរបស់លោក ដែលបានបង្ហាញរូបថតរបស់ខ្លួនជាមួយនឹងការកាត់សក់ថ្មី។ រូបថតនេះក៏ត្រូវបានអមដោយ caption ដែលបញ្ជាក់ថា idol រូបនេះ នឹងផ្តល់ការ៉េមដោយឥតគិតថ្លៃដល់ iKONICs ហើយថាគាត់នឹងត្រលប់មកវិញ ដោយសុវត្ថិភាពបន្ទាប់ពីបំពេញកាតព្វកិច្ចរបស់គាត់។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៦ ខែមេសា ភ្នាក់ងាររបស់ iKON 143 Entertainment បានប្រកាសជាផ្លូវការថា សមាជិក Bobby និង Chanwoo នឹងចូលបម្រើការងារ។ យោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារនេះ Bobby នឹងត្រូវចូលបម្រើការងារនៅថ្ងៃទី 21 ខែឧសភា។ ទោះជាយ៉ាងណាក៏ដោយ ទីបំផុតការចុះឈ្មោះចូលបម្រើការងាររបស់តារារូបនេះ ត្រូវបានពន្យារពេលដល់ថ្ងៃទី 4 ខែមិថុនា។
ទន្ទឹមនឹងនោះ ភ្នាក់ងារបានបង្ហើបថា កាលបរិច្ឆេទចូលបម្រើការងាររបស់ Chanwoo នឹងធ្វើឡើងនៅថ្ងៃទី 27 ខែឧសភា។
ប្រភព៖ kpopstarz