ថ្មីៗនេះ នៅប្រទេសជប៉ុន អាហារថ្មីៗដែលយកគ្រាប់បាយ Onigiri ទៅលុញនឹងក្លៀករបស់មនុស្សស្រីកំពុងទទួលបានការចាប់អារម្មណ៍មិនធម្មតានៅលើបណ្តាញសង្គម។
គួរបញ្ជាក់ដែរថា គ្រាប់បាយដែលប្រើក្លៀកមកធ្វើនេះ បានលក់ក្នុងភោជនីយដ្ឋានមួយចំនួន ដែលដាក់តម្លៃយ៉ាងខ្ពស់លើសពី 10 នៃតម្លៃបាយធម្មតា។
ទន្ទឹមនឹងនេះ វិធីសាស្រ្តដ៏ពិសេសនេះ ក៏បានក្លាយជាការពេញនិយមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបាននាំមកនូវការកែប្រែថ្មីចំពោះវប្បធម៌អាហារជប៉ុន។
មិនតែប៉ុណ្ណោះ មុនពេលចាប់ផ្តើមដំណើរការ ធ្វើអាហារមួយប្រភេទនេះ គ្រឿងផ្សំ និង ផ្នែករាងកាយទាំងអស់ដែលប៉ះនឹងអាហារនោះ ត្រូវបានឆ្លងកាត់ការសម្លាប់មេរោគយ៉ាងហ្មត់ចត់ បន្ទាប់មក ចុងភៅប្រើក្លៀកជំនួសដៃដើម្បីធ្វើបាយទាំងនោះឲ្យធ្វើជាបាល់។
ប៉ុន្តែទោះជាយ៉ាងណា ក៏កែច្នៃម្ហូបបែបនេះ ក៏ធ្វើឲ្យមានការពិភាក្សាយ៉ាងក្តៅគគុកចំពោះបញ្ហានេះផងដែរ ដោយមានអ្នកខ្លះមិនហ៊ានបរិភោគឡើយ ដោយពួកគេនិយាយថា វាអាចជាអាហារដែលមានគុណភាព ប្រសិនបើពួកគេធ្វើដោយអនាម័យ និង មិនប៉ះពាល់ដល់សុខភាព ។
ប្រភព ៖ SCMP.com