មកស្គាល់ រាជនីសម្រស់ហូលីវូដនៃទសវត្សរ៍ទី ៣០ និង ៤០ ដែលស្លៀកសម្លៀកបំពាក់បែបសហសម័យ ថតនៅ ប្រាសាទអង្គរវត្ត ក្នុងឆ្នាំ 1939

Vachana-Websit6e-News-LUMEN-Ad

Hedy Lamar កើតនៅក្នុងថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ 1914 គឺជាតារាសម្តែងជនជាតិអាមេរិក និង អូស្ត្រាលី ដែលត្រូវបានគេចាត់ថាជានារីមានសម្រស់ស្រស់ស្អាតនៅក្នុងទសវត្សរ៍ទី ៣០ និង ៤០។ 

ក្នុងឆ្នាំ ១៩៣៩ តារាសម្តែងស្រីរូបនេះ បានស្លៀកសម្លៀកបំពាក់បែបសហសម័យ( blends Khmer traditional costume ) ដើម្បីថតនៅក្នុងប្រាសាទអង្គរវត្តយ៉ាងស្រស់ស្អាត ។

ងាកមកមើល ប្រវត្តិខ្លះរបស់ Hedy Lamar វិញ ទោះបីជា ក្លាយតារាសម្តែងហូលីវូដដែលមានភាពល្បីល្បាញខ្លាំងក្នុងជំនាន់នោះមែន ប៉ុន្តែបែរខ្សែជីវិតបែរមិនសមប្រកបទៅវិញ។ 

ក្នុងឆ្នាំ 1933 តារាស្រីរូបនេះបានរៀបការ ប៉ុន្តែជាអាពាពិពាហ៍ដែលគ្មានការយល់ព្រមពីចាស់ទុំ ទីបំផុតចំណងអាពាពិពាហ៍ក្លាយជាការបំផ្លាញសេរីភាពរបស់ Hedy Lamar ទៅវិញ។ 

លើសពីនេះផងដែរ បន្ទាប់ពីរៀបការហើយ សា្វមីរបស់ Hedy Lamar មិនឲ្យនាងចេញពីផ្ទះ ចូលរួមសម្តែងភាពយន្ត និងថែមទាំងមិនឲ្យនាងនិយាយទូរសព្ទថែមទៀតផង។

ប៉ុន្តែនៅទីបំផុត Hedy Lamar បានរត់ចេញពីផ្ទះ និង បានចាប់ផ្តើមក្នងវិស័យភាពយន្តឡើងវិញក្នុងឆ្នាំ ១៩៣៨ និង បង្កើតភាពល្បីល្បាញសម្រាប់កេរ្តិ៍ឈ្មោះរបស់នាងម្តងទៀត។

ក្នុងទសវត្សរ៍ ៦០  សម្រស់របស់ Hedy Lamar  លែងសូវទាក់ទាញ និង កេរ្តិ៍ឈ្មោះក្នុងវិស័យភាពយន្តនោះបានបាត់បង់ទៀត ធ្វើឲ្យតារាស្រីរូបនេះ រស់នៅដោយសារប្រាក់ចូលនិវត្តន៍ ត្រឹមតែ  190ដុល្លារ ក្នុងមួយខែ។

ជាចុងក្រោយ Hedy Lamar បានទទួលម.រ.ណ.ភាព ក្នុងថ្ងៃទី 19 ខែមករា ឆ្នាំ 2000 ក្នុងអាយុ 86 ឆ្នាំ នៅសហរដ្ឋអាមេរិក។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង