យោងតាមផលិតកម្ម YG Entertainment នៅថ្ងៃទី 1 ខែមិថុនានេះ វីដេអូចម្រៀងរបស់ BLACKPINK ដែលមានចំណងជើងថា “BOOMBAYAH” មានការចូលមើលលើសពី 1.7 ពាន់លានដងនៅលើ YouTube ។
ជាមួយគ្នានេះដែរ វីដេអូចម្រៀង “BOOMBAYAH” របស់ BLACKPINK ទទួលបានការគាំទ្ររហូតដល់ 1.7 ពាន់លាននៅលើ YouTube ប្រើរយៈពេល ៧ ឆ្នាំ ប៉ុន្តែអ្វីដែលកាន់តែសំខាន់ ក្រុម BLACKPINK បានក្លាយជាសិល្បករ K-pop ដំបូងគេដែលបានឈានដល់ចំណុចកំពូលបែបនេះ ជាមួយនឹងវីដេអូបីផ្សេងគ្នា។
គួរបញ្ជាក់ដែរថា វីដេអូចម្រៀង ២ ផ្សេងទៀតដូចជា “DDU-DU DDU-DU” មានអ្នកចូលមើលរហូតដល់ 1.9 ពាន់លាន និង “Kill This Love” របស់ក្រុម BLACKPINK ទទួលបានអ្នកចូលមើលលើសពី 2 ពាន់លានដងក្នុង Youtube ។
សូមចូលរួមអបអរសាទរដល់សមាជិក BLACKPINK ចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្រដែលអស្ចារ្យបែបនេះ!
ប្រភព ៖ Soompi
បញ្ចេញមតិយោបល់