អ្នកគាំទ្រ រិះគន់ ក្រុមហ៊ុន HYBE ព្យាយាមកេងចំណេញពីអ្នកគាំទ្រសម្រាប់ព្រឹត្តិការណ៍អោបឥតគិតថ្លៃរបស់ Jin

Vachana-Websit3e-News-LUMEN-Ad

ថ្មីៗនេះ Jin សមាជិក BTS បានប្រកាសថា នឹងមានព្រឹត្តិការណ៍ឱបដោយឥតគិតថ្លៃសម្រាប់ស្វាគមន៍ជាលើកដំបូងរបស់គាត់ជាមួយអ្នកគាំទ្របន្ទាប់ពីការរំសាយកាតព្វកិច្ចយោធានៅថ្ងៃទី ១៣ ខែ មិថុនា ខាងមុខនេះ ។

យ៉ាងណាមិញ តាមការត្អូញត្អែរពីអ្នកគាំទ្រ BTS បានលេចឡើង ស្របពេល ក្រុមហ៊ុន HYBE បែរជាបញ្ជាក់ថា “ដើម្បីឲ្យមានលក្ខណៈពេញលេញ និង មានគុណភាពសម្រាប់ព្រឹត្តិការណ៍នេះ អ្នកគាំទ្រត្រូវទិញអាល់ប៊ុមឱ្យបានច្រើនតាមដែលអាចធ្វើទៅបានក្នុងរយៈពេល ចាប់ពីថ្ងៃទី 2 ខែមិថុនា ដល់ថ្ងៃទី 6 ខែមិថុនា”។

ជាមួយនឹងគំនិតទាំងនេះ ក្រុមហ៊ុន HYBE បានធ្វើឱ្យអ្នកគាំទ្រមានការខឹង មិនពេញចិត្ត និង រិះគន់ថា ក្រុមហ៊ុន HYBE កំពុងប្រើចេតនាល្អរបស់ Jin ដើម្បីបង្កើនការលក់អាល់ប៊ុមទៅវិញ។

ដូច្នេះហើយ វាជារឿងគួរឱ្យអស់សំណើចណាស់ដែល HYBE បែរជាព្យាយាមបំផុសអ្នកគាំទ្រឲ្យទិញអាល់ប៊ុមមុនពេលដែលព្រឹត្តិការណ៍នោះចាប់ផ្តើម។

ប្រភព ៖​ All Kpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង