តារាសម្តែង Ahn Hyo Seop ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះទង្វើដ៏សុភាពបុរសរបស់លោក ចំពោះតារាសម្តែង Lee Sung Kyung ក្នុងកម្មវិធីប្រគល់ពានរង្វាន់ SBS Drama Awards ឆ្នាំ 2023 កន្លងទៅនេះ។
ដែលក្នុងពេលនោះ Lee Sung Kyung បានស្លៀករ៉ូបពណ៌ទឺកដោះគោ វាលខ្នងជាមួយនឹងខ្សែចងកតូច ដែលធ្វើឲ្យ Lee Sung Kyung ពិតជាស្រស់ឆើតឆាយ និងសិចស៊ី ក្នុងពេលតែមួយ អ្វីដែលពិសេសនោះគឺ នៅពេលដែល Ahn Hyo Seop ឈរនៅនាង ហាក់ដូចជាគាត់បានកត់សម្គាល់ឃើញអ្វីមួយ ពីការស្លៀកពាក់របស់ Lee Sung Kyung។
ដូច្នេះលោកក៏បានដោះស្រាយបញ្ហានោះភ្លាមៗ ដោយលោកបានដោះអាវក្រៅរបស់ខ្លួនយ៉ាងរហ័ស ហើយយកមកគ្របពីលើស្មារបស់ Lee Sung Kyung ដើម្បីកុំឲ្យតារាស្រីរូបនេះរងា ហើយភ្លាមៗបន្ទាប់ពីលោកធ្វើរឿងនេះ អ្នកគាំទ្របានស្រែកហ៊ោយ៉ាងខ្លាំង ថានេះគឺដូចជាទង្វើរបស់គូស្នេហ៍ដ៏ដែនរ៉ូមែនទិក។
ជាពិសេសនោះគឺ ទង្វើមួយនេះរបស់ Ahn Hyo Seop បានទទួលការសរសើជាច្រើនពីចំណាក់អ្នកគាំទ្រ ក៏ដូចជាមហាជន សម្រាប់ភាពជាសុភាពបុរសរបស់លោក គួររំលឹកផងដែរថា តោះពីជា Ahn Hyo Seop និង Lee Sung Kyung មិនបានសម្តែងជាមួយគ្នាចាប់តាំងពី Dr. Romantic 3 ក៏ដោយ ក៏ពួកគេនៅតែមើលថែគ្នាទៅវិញទៅមកយ៉ាងល្អ។
ប្រភព៖ Koreaboo