៤ ចំណុច ដែលមនុស្សស្រីគ្រប់រូបគួររៀនតាម Marilyn Monroe

Vachana2-Website-Entertainments-Ad-2

Marilyn Monroe កើតថ្ងៃទី 1 ខែមិថុនា ឆ្នាំ 1926 ដល់ថ្ងៃទី 4 ខែសីហា ឆ្នាំ 1962 នៅមន្ទីរពេទ្យ Los Angeles General Hospital ក្នុងទីក្រុង Los Angeles រដ្ឋ California គឺជាតារាសម្តែងជនជាតិអាមេរិក និងជានិមិត្តរូបដ៏ល្បីល្បាញមួយរូប ក៏មានកេរ្តិ៍ឈ្មោះតំណាងឲ្យវប្បធម៌pop នៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ជាមេរៀនមួយចំនួនដែលយើងអាចរៀនបានពីតារាស្រីដ៏ល្បីម្នាក់នេះ ៖

១. ការតស៊ូជាជំហានឈានទៅរកភាពជោគជ័យ

ទោះបីជាកើតក្នុងគ្រួសារដ៏ក្រីក្រ ប៉ុន្តែតារាស្រីរូបនេះមិនព្រមបោះបង់ចោល ការស៊ូនៅក្នុងជីវិតរបស់ខ្លួនឡើយ។ ជាក់ស្តែងណាស់ ខ្សែរជីវិតរបស់ Marilyn Monroe មិនមែនងាយស្រួលនោះទេ ប៉ុន្តែនាងបានបង្ហាញថា គ្មានការតស៊ូណា ដែលមិនទទួលបានជោគជ័យឡើយ ដរាបណាអ្នកមិនចុះចាញ់។ នេះបានបង្ហាញថា ភាពល្បីល្បាញ ព្រមទាំងកេរ្តិ៍ឈ្មោះរបស់នាង គឺបានមកដោយភាពតស៊ូ ការអត់ធ្មត់ ដែលនាងបានប្រឹងប្រែងកន្លងមក ដើម្បីទទួលបានលទ្ធផលមួយ។

២. ទំនុកចិត្តលើខ្លួនឯងគឺជារឿងសំខាន់

Marilyn Monroe បាននិយាយថា ការមានភាពជឿជាក់លើខ្លួនឯង គឺជាចំណុចខ្លាំងមួយដែលអ្នកអាចនឹងខុសគ្នាពីអ្នកដទៃ។ ម្យ៉ាងទៀតនាងក៏បានបង្ហាញផងដែរថា ទោះបីនាងជាក្មេងស្រីកំព្រា និងមានកុមារភាពដ៏លំបាកប៉ុណ្ណា ក៏នាងនៅតែជឿជាក់លើខ្លួនឯងថា នាងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីដើរតាមក្តីស្រមៃ និង បង្កើតគោលដៅដោយជាក់លាក់មួយ រហូតនាងទទួលបានជោគជ័យជាតារាល្បីឈ្មោះលើពិភពលោក។

៣. ការរិះគន់របស់អ្នកដទៃ មិនមែនសុទ្ធតែជារឿងមិនល្អ
Marilyn Monroe មិនដែលខ្លាចនរណាម្នាក់រិះគន់ឡើយ ដោយសារតែនាងដឹងថា នាងមិនអាចមើលឃើញខ្លួនឯងបានគ្រប់ជ្រុងឡើយ។ ដូចនេះហើយ នៅពេលមាននរណាម្នាក់និយាយចំណុចមិនល្អរបស់នាង នាងតែងតែរីករាយ ​និង ទទួលយករាល់​ការ​រិះគន់ទាំងនោះ​ ព្រោះ​នាង​មាន​អារម្មណ៍​ថា មនុស្សមិនមែនសុទ្ធតែល្អឥតខ្ចោះ តែងតែមានចំនុចខ្វះខាតណាមួយដែលអ្នកដទៃអាចមើលឃើញ។ Marilyn Monroe បានបង្ហាញឲ្យយើងដឹងថា ការរិះគន់របស់អ្នកដទៃ ក៏អាចធ្វើឲ្យយើងប្រែជាល្អជាងមុនក៏ថាបាន ប្រសិនបើយើងរៀនចេះទទួលយកការពិត។

៤. ស្នាមញញឹមជាកម្លាំងចិត្តធំបផុតរបស់យើង

មេរៀនសំខាន់មួយដែល Marilyn Monroeបានបង្រៀនយើងគឺ ការរៀនរក្សាស្នាមញញឹមជានិច្ច។ ស្នាមញញឹមគឺជាចម្លើយដែលបង្ហាញថា យើងនៅតែមានសង្ឃឹមសម្រាប់ជីវិត មិនថាយើងជួបឧបសគ្គខ្លាំងប៉ុណ្ណា ក៏យើងត្រូវផ្តល់ស្នាមញញឹមនិង ការលើកទឹកចិត្តដល់ខ្លួនឯងដែរ។

តាមពិតទៅមុននឹងបានក្លាយជាតារាស្រីដ៏ល្បីឈ្មោះខ្លាំងបែបនេះ Marilyn Monroe ឆ្លងកាត់ការលំបាក និង ភាពអត់ធ្មត់មិនតិចទេ។ លើសពីនេះ តារាស្រីរូបនេះតែងតែបំពេញនូវភាពល្អប្រសើរឲ្យជីវិតរបស់ខ្លួនឯងជានិច្ច មិនថាស្ថិតក្នុងស្ថានភាពបែបណា នេះហើយជាអ្វីដែលធ្វើឲ្យនាងមានប្រជាប្រិយភាពខ្លាំងនៅលើពិភពលោក។

អត្ថបទកែសម្រួលដោយ ៖ Sovannphalika

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង