ការពិតគួរឱ្យចាប់អារម្មណ៍ទាំង 7 អំពីរបបអាហាររបស់ Taylor Swift

Vachana-Website2-Entertainments-Ad-2-2

Taylor Swift គឺជាតារាប៉ុបដ៏ល្បីឈ្មោះម្នាក់នៅជុំវិញពិភពលោក ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ វិធីសាស្រ្តនៃការញ៉ាំរបស់នាងគឺសាមញ្ញ និង គួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន។ ទោះបីជា តារាចម្រៀងដ៏ល្បី និង មានការរវល់ខ្លាំងប៉ុណ្ណា ក៏ Taylor Swift នៅតែរក្សាវិធីសាស្រ្តដែលមានសុខភាពល្អចំពោះរបបអាហារប្រចាំថ្ងៃរបស់នាង។ ទាំងអស់នេះការពិតគួរឱ្យចាប់អារម្មណ៍ 10 អំពីរបបអាហាររបស់ Taylor Swift ដែលអ្នកអាចយល់ដឹងបន្ថែម ៖

១. កំណត់តុល្យភាពនៃការញ៉ាំ

យោងតាម PopSugar Swift បាននិយាយថា នាងនឹងតមញ៉ាំអាហារ គឺ ញ៉ាំសាឡាត់ ស៊ាំងវិច ព្រមទាំងទឹកដោះគោជូរប៉ុណ្ណោះក្នុងកំឡុងពេលមួយសប្តាហ៍ បើសិនជាថ្ងៃចុង​សប្ដាហ៍តារាស្រីរូបនេះ ចង់​ញ៉ាំ​អាហារ​ដែល​នាង​ចូលចិត្ត​មួយ​ចំនួន​ដែល​រួម​មាន​ឈីសប៊ឺហ្គឺ និង​បង្អែមជាដើម។

២. ទទួលទានទឹកបានគ្រប់គ្រាន់ និងទៀងទាត់

Taylor Swift បានប្រាប់ Bon Appétit ក្នុងឆ្នាំ 2012 ថា “ខ្ញុំទទួលទានទឹកបានទៀងទាត់ណាស់ក្នុងមួយថ្ងៃ ហើយមិនថាទៅទីកន្លែងណា ខ្ញុំមិនដែលភ្លេចយកទឹកទៅតាមខ្លួននោះទេ ព្រោះខ្ញុំផឹកទឹក 10 ដបក្នុងមួយថ្ងៃ”។ ម្យ៉ាងទៀត ទឹកគឺមានសារៈសំខាន់ណាស់ សម្រាប់រាងកាយមនុស្សពេញវ័យ ហើយវាក៏ជួយដល់សុខភាពរបស់យើងជាច្រើនផងដែរ។

៣. ទទួលទឹកក្រូចមួយកែវនៅពេលព្រឹក

យោងតាម Bon Appétit ផងដែរ បានលើកឡើងថា Swift ទទួលទានទឹកក្រូចមួយកែវរៀងរាល់ព្រឹកជាមួយនឹងអាហារពេលព្រឹក។ ដោយសារនាងស្រលាញ់ការញ៉ាំអាហារដែលមានសុខភាពល្អ នោះទឹកក្រូចទើបតែច្របាច់ថ្មីៗ និងស្រស់គឺជាជម្រើសល្អរបស់នាង។

៤. ញ៉ាំអាហារពេលព្រឹកដែលមានប្រូតេអ៊ីនខ្ពស់

តារា​ចម្រៀង​ដ៏​ពេញ​និយម​រូប​នេះ​ ចូល​ចិត្ត​នំ​បុ័ង​ស្រូវ​សាលី​ជាមួយ​នឹង​ Ham និង​ឈីស Parmesan សម្រាប់​អាហារ​ពេល​ព្រឹក​របស់​នាង។ ការរួមបញ្ចូលគ្នានេះត្រូវបានបម្រើជាធម្មតាជាមួយស៊ុតចៀនមួយ ព្រោះជាអាហារមួយដែលមិនសូវមានកាឡូរី និងខ្លាញ់ច្រើននោះទេ។

៥. ចូលចិត្តញ៉ាំកាហ្វេ

Taylor swift បាននិយាយប្រាប់ទស្សនាវដ្តី Lucky ក្នុងឆ្នាំ 2014 ថា “កាហ្វេជាផ្នែកមួយដ៏ធំនៃជីវិតរបស់ខ្ញុំ។ ហើយគ្រប់ពេលដែលខ្ញុំបានញ៉ាំកាហ្វេ នោះគឺជាអារម្មណ៍មួយដែលធ្វើឲ្យខ្ញុំស្រស់ស្រាយ និង មានថាមពលស្វាហាប់។ ជាការពិតណាស់ កាហ្វេផ្តល់នូវថាមពលដ៏ខ្លាំងក្លា ប៉ុន្តែវាមានច្រើនទៀតចំពោះវា ណាមួយគឺភេសជ្ជៈត្រូវបានបង្ហាញថាអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺភ្លេចភ្លាំង។

៦. Taylor swift ចូលចិត្តសាច់មាន់ចៀន

តាមពិតទៅ តារាស្រីរូបនេះបានទទួលស្គាល់ថា នាងចូលចិត្តសាច់មាន់ចៀនណាស់ បើសិនជាអាហារមួយនេះគ្មានកាឡូរីច្រើនទេ នាងនឹងញ៉ាំរាល់ថ្ងៃតែម្តង។

៧. ទទួលទានគ្រាប់ជីដើម្បីរក្សារាង

តារាចម្រៀងស្រីម្នាក់នេះ បានយកគ្រាប់ជីដើម្បីរក្សារាងឲ្យស្លីមសម្រាប់រាងកាយរបស់នាង។ មិនតែប៉ុណ្ណោះ នាងបន្ថែមគ្រាប់ជីទាំងនេះទៅក្នុងទឹកផ្លែឈើ oatmeal ទឹកដោះគោជូរ ការ៉េម និងធ្វើជាភេសជ្ជៈជាដើម

តាមពិតទៅរបបអាហាររបស់តារាប៉ុបដ៏ល្បីឈ្មោះម្នាក់នេះ គឺពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ និងសាមញ្ញមែនទេន។ មិនតែប៉ុណ្ណោះ ទោះជាចូលចិត្តអាហារបែបណាក៏ Taylor swift នៅតែអាចគ្របគ្រង់លើរបបអាហាររបស់ខ្លួនឯងបានយ៉ាងល្អ ដែលមើលទៅគួរឲ្យចាប់អារម្មណ៍ និងអ្នកអាចសាកល្បងអនុវត្តតាមក៏បាន។

ប្រភព ៖ everyhealth.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង