ឧស្សាហកម្មកម្សាន្ត និងភាពយន្តរបស់កូរ៉េខាងត្បូងបានឈានដល់ប្រជាប្រិយភាពខ្ពស់បំផុត រឿងភាគកូរ៉េ និងភាពយន្តល្បីៗជុំវិញពិភពលោក។ មហាជនចូលចិត្តសាច់រឿង ស៊ីវីល័យ ញាក់សាច់ ហើយជាពិសេសគឺស្រលាញ់តារាប្រុសស្រី។ ក្នុងឧស្សាហកម្មមួយដែលមានការប្រកួតប្រជែងគ្នាបែបនេះ យើងឆ្ងល់ថាតើតារាស្រីណាខ្លះជាកំពូលតារាសម្ដែង ហើយទទួលបានប្រាក់ខែប៉ុន្មាន? ខាងក្រោមនេះជាតារាស្រីកូរ៉េខាងត្បូងដែលរកចំណូលបានច្រើនជាងគេទាំង ១០ ដែលយើងប្រាកដថាអ្នកធ្លាប់ឃើញក្នុងរឿងភាគកូរ៉េខាងត្បូងមួយចំនួនដែលអ្នកចូលចិត្ត។
10. Park Shin-hye ទទួលបាន 22,700 ដុល្លារ
ភាពល្បីល្បាញនៃការសម្ដែងរបស់ Park Shin-hye បានចាប់ផ្តើមតាំងពីក្មេងមកម្ល៉េះ ដែលជារឿយៗបានលេចមុខក្នុងពាណិជ្ជកម្ម និងរឿងភាគក្នុងវ័យកុមារភាព។
9. Shin Min-A ទទួលបាន 27,000 ដុល្លារ
Shin Min-a បានចាប់ផ្តើមជាតារាម៉ូដែល សម្រាប់ទស្សនាវដ្តីយុវវ័យ KiKi 1998 មិនយូរប៉ុន្មាននាងបានបង្ហាញខ្លួនជាលើកដំបូងក្នុងឧស្សាហកម្មភាពយន្តក្នុងឆ្នាំ 2001 ជាមួយនឹងរឿងភាគទូរទស្សន៍ Beautiful Days ។
8. Park Bo-young ទទួលបាន 27,300 ដុល្លារ
សម្រស់មុខដូចកូនក្មេងរបស់ Park Bo-young បានបង្ហាញខ្លួនក្នុងខ្សែភាពយន្តខ្លី ចំណងជើង Equal ឆ្នាំ 2005 និងឈ្នះពានរង្វាន់ Challenging Reality Award នៅមហោស្រពភាពយន្តយុវជនអន្តរជាតិទីក្រុងសេអ៊ូលលើកទី 7 (SIYFF 2005) ។
7. Gong Hyo-jin ទទួលបាន 36,500 ដុល្លារ
កាលនៅវិទ្យាល័យ នាងផ្លាស់ទៅរស់នៅប្រទេសអូស្ត្រាលី ហើយត្រលប់ទៅកូរ៉េខាងត្បូងវិញ 3 ឆ្នាំក្រោយមក ហើយបានធ្វើការជាតារាម៉ូដែល។ មួយឆ្នាំកន្លះក្រោយមក នាងបានបង្ហាញខ្លួនជាលើកដំបូងក្នុងរឿង Memento Mori ដោយបានដើរតួជាតួឯក។
6. Kim Tae-hee ទទួលបាន 37,000 ដុល្លារ
Kim Tae-hee គឺជានារីដ៏ស្រស់ស្អាតបំផុតរបស់កូរ៉េខាងត្បូង នាងត្រូវបានគេចាប់ខ្លួនជាតារាបង្ហាញម៉ូដ ក្នុងឆ្នាំ ២០០០ ដោយលេចមុខក្នុងការផ្សាយពាណិជ្ជកម្ម និងការបោះពុម្ពផ្សាយ នាងបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ 2001 ។
5. Ha Ji-won ទទួលបាន 45,000 ដុល្លារ
Ha Ji-won ត្រូវបានគេស្គាល់ថាជាតួឯកក្នុងរឿង Damo (2003) និងរឿងជាច្រើនទៀត ដែលនាងត្រូវបានភ្នាក់ងារក្នុងឧស្សាហកម្មចាប់អារម្មណ៍តាំងពីនៅរៀនវិទ្យាល័យមកម៉្លេះ។
4. Choi Ji-woo ទទួលបាន 46,000 ដុល្លារ
Choi Ji-woo ត្រូវបានរកឃើញជាលើកដំបូង បន្ទាប់ពីបានឈ្នះការសវនកម្មទេពកោសល្យ ដោយ MBC ក្នុងឆ្នាំ 1994 មួយឆ្នាំក្រោយមកនាងបានបង្ហាញខ្លួនជាលើកដំបូងក្នុងរឿង War and Love ។
3. Song Hye-kyo ទទួលបាន 54,400 ដុល្លារ
Song Hye-kyo មិនត្រឹមតែល្បីក្នុងប្រទេសកំណើតរបស់នាងប៉ុណ្ណោះទេ ថែមទាំងលើឆាកអន្តរជាតិផងដែរ។ Song Hye-kyo ត្រូវបានគេស្គាល់ថាជាតួឯកក្នុងរឿង Autumn in My Heart និងរឿងល្បីៗជាច្រើនផ្សេងទៀត។
2. Lee Young-ae ទទួលបាន 90,700 ដុល្លារ
ក្នុងឆ្នាំ 1991 Lee Young-ae បានបង្ហាញខ្លួនជាលើកដំបូង ក្នុងនាមជាតារាបង្ហាញម៉ូត ហើយក្រោយមកបានបង្ហាញខ្លួននៅក្នុងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍។ នាងបានបង្ហាញខ្លួនជាតួសម្តែងក្នុងឆ្នាំ 1993 ក្នុងរឿង How’s Your Husband?
1. Jun Ji-hyun ទទួលបាន 99,900 ដុល្លារ
ដោយសារតែកម្ពស់ និងរាងស្លីមរបស់នាង Jun Ji-hyun ត្រូវបានមិត្តភក្តិ និងម្ដាយលើកទឹកចិត្តឱ្យធ្វើជាតារាម៉ូដែល ឬជាតារាសម្ដែង។ សុបិនកាលពីកុមារភាពរបស់នាងគឺចង់ក្លាយជាអ្នកបម្រើលើយន្តហោះ ប៉ុន្តែដោយសារបទពិសោធន៍ហោះហើរមិនល្អ នាងបានបោះបង់វាចោល។ នៅអាយុ 16 ឆ្នាំ នាងបានចាប់ផ្តើមធ្វើជាគំរូសម្រាប់ទស្សនាវដ្តី Ecole នៅឆ្នាំ 1998 នាងបានបង្ហាញខ្លួនជាតារាសម្តែង។
ប្រភព៖ thekoreaninme