យោងតាម Nate បន្ទាប់ពីការលែងលះគ្នាដ៏លឿនរវាង Ahn Jae Hyun និង Goo Hye Sun នោះ ពេលនេះ Ahn Jae Hyun បានទទួលរងនូវការញៀនស្រា អត់ឃ្លាន និងមានបញ្ហាផ្លូវចិត្តបន្ទាប់ពីការលែងលះ ដ៏គួរឱ្យភ្ញាក់ផ្អើល។ តារាសម្ដែងរូបនេះបានបង្ហើបថា លោកទទួលទានអាហារចម្បងតែ 1ពេលប៉ុណ្ណោះក្នុងមួយថ្ងៃ ក្រៅពីអាហារពេលព្រឹក។ ដូច្នេះហើយ ក្នុងរយៈពេល 4-5 ឆ្នាំកន្លងមកនេះ សុខភាពរបស់ Ahn Jae Hyun បានធ្លាក់ចុះ។
![](https://vachanamedia.com/wp-content/uploads/2024/05/1712960416-image.png)
ក្នុងនោះ Ahn Jae Hyun បាននិយាយថា ជារៀងរាល់ខែ លោកចំណាយប្រហែល 500,000 វ៉ុន ដើម្បីទិញវីតាមីន និងអាហារដើម្បីញ៉ាំ ដូច្នេះហើយកាលពីពេលថ្មីៗនេះ រូបភាពរបស់ Ahn Jae Hyun បង្ហាញខ្លួនជាមួយនឹងទឹកមុខស្លេកស្លាំង និងភ្នែកហត់នឿយនៅលើកញ្ចក់ទូរទស្សន៍ បានធ្វើឱ្យទស្សនិកជនព្រួយបារម្ភ។
![](https://vachanamedia.com/wp-content/uploads/2024/05/Screen-Shot-2024-05-22-at-9.37.11-AM-1024x675.png)
បន្ថែមពីលើការខូចខាតផ្លូវចិត្ត អាជីពរបស់ Ahn Jae Hyun ក៏រងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ បន្ទាប់ពីរឿងអាស្រូវនៃការលែងលះរបស់គាត់ជាមួយ Goo Hye Sun ក្នុងឆ្នាំ 2019 ។ ដោយសារតែផលប៉ះពាល់នៃឧបទ្ទវហេតុនេះ Ahn Jae Hyun ត្រូវបានទស្សនិកជនធ្វើពហិការ ស្នើសុំដកខ្លួនចេញពីគម្រោងភាពយន្ត និងកម្មវិធីទូរទស្សន៍ មិនតែប៉ុណ្ណោះម៉ាកយីហោជាច្រើន ក៏បានលុបចោលកិច្ចសន្យារបស់ពួកគេ ដោយសារតែរូបភាព national husband របស់លោកត្រូវបានបាត់បង់។
![](https://vachanamedia.com/wp-content/uploads/2024/05/Ahn-Jae-Hyun-1.jpg)
ដោយគ្មានការងារធ្វើជាយូរមកហើយ Ahn Jae Hyun ប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ហើយត្រូវខ្ចីប្រាក់ពីធនាគារ ដើម្បីគ្រប់គ្រងការចំណាយក្នុងការរស់នៅ។ យោងតាម Ahn Jae Hyun លោកមិនមានប្រាក់សន្សំក្នុងគណនីរបស់គាត់ទេ។ ដូច្នេះហើយ ជាមួយនឹងកម្រិតចំណូលបច្ចុប្បន្ន តារាប្រុសត្រូវតែសន្សំសំចៃតាមដែលអាចធ្វើទៅបាន គាត់មិនហ៊ានប្រើប័ណ្ណឥណពន្ធទេ គាត់រស់នៅក្នុងអាផាតមិនតូចមួយដែលមានអាយុកាល ២០ ឆ្នាំ ហើយបើកឡានថោកៗ។
![](https://vachanamedia.com/wp-content/uploads/2024/05/Ahn-Jae-Hyun-2-1.jpg)
នៅមិនទាន់អស់ តារាប្រុសរូបនេះក៏បានបន្ថែមថា “នៅពេលខ្ញុំទៅហាង convenience store ខ្ញុំតែងតែយកដបទទេមួយទៅប្តូរជាថង់ទិញទំនិញ ឬ ១០០វ៉ុន (ជិត ០.១ដុល្លារ) ការសន្សំសំចៃក៏បានជួយខ្ញុំឱ្យដឹងផងដែរ ប្រសិនបើអ្នកបាញ់ទឹកអប់លើបន្ទះកប្បាស ហើយទុកវាចោលនៅក្នុងទូ ពួកគេអាចធ្វើឱ្យបរិយាកាសនៅក្នុងផ្ទះកាន់តែមានផាសុកភាព ប៉ុន្មានឆ្នាំមកនេះ ខ្ញុំបានទម្លាប់ធ្វើម្ហូបនៅផ្ទះ ឬទិញសម្លៀកបំពាក់នៅហាងប្រើហើយ ឬយើងហៅថាជាអាវជជុះ”។
ប្រភព៖ lovekpop95