មិនធម្មតា! អគារមួយនៅកណ្តាល LOS ANGELES សាងសង់ក្នុងតម្លៃ $600,000 ដើម្បីជួយអ្នកគ្មានផ្ទះរស់នៅ

Vachana-Website-News-LUMEN-Ad-9

កាលពីថ្ងៃទី ១៩ ខែមិថុនានេះ ពិធីបើកសម្ពោធប់អគារខ្ពស់មួយនៅកណ្តាលទីក្រុង LOS ANGELES ត្រូវបានប្រារព្ធឡើងក្នុងគោលបំណង ផ្តល់កន្លែងស្នាក់នៅសម្រាប់ជនអនាថា។

បន្ថែមពីនេះ អគារនេះត្រូវបានគេស្គាល់ថាជាអគារ Weingart ដែលមានទៅដល់ 278 បន្ទប់ និង នៅក្នុងការអភិវឌ្ឍន៍រហូតដល់ 19 ជាន់ ដែលជាអំណោយជួយដល់ប្រជាជនបច្ចុប្បន្នដែលគ្មានទីជំរកនៅលើ Skid Row ហើយវានឹងក្លាយជាគម្រោងលំនៅដ្ឋានជំនួយអចិន្ត្រៃយ៍ដ៏ធំបំផុតរបស់ L.A.ផងដែរ។

ម្យ៉ាងទៀត អគារនេះនឹងមាន ១ជាន់នៃការិយាល័យសម្រាប់បុគ្គលិកបន្ថែមពីលើបញ្ជីនៃបរិក្ខារដ៏គួរឱ្យចាប់អារម្មណ៍មានដូចជា៖ កន្លែងហាត់ប្រាណ បន្ទប់សិល្បៈ បន្ទប់តន្ត្រី បន្ទប់កុំព្យូទ័រ និងបណ្ណាល័យជាដើម។

ទន្ទឹមនឹងនេះ អគារនេះត្រូវបានសាងសង់ក្នុងតម្លៃ ជិត $600,000 ប៉ុន្តែ​ការ​ចំណាយ​ក្នុង​ការ​សាង​សង់​គម្រោង​ប្រភេទ​នេះ​នៅ​តែអាចចំណាយ​បន្ថែម​ទៀតអាស្រ័យលើស្ថានភាពជាក់ស្តែង។

ប្រភ​ព ៖ ABC7news

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង