ផ្ទុះការចាប់អារម្មណ៍ខ្លាំង! Kim Yeji អ្នកបាញ់កាំភ្លើងកូរ៉េខាងត្បូង បង្ហាញ Style យ៉ាងលេចធ្លោក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ 2024

Vachana-Websivte-News-LUMEN-Ad

កាលពីថ្ងៃ 28 ខែកក្កដា Kim Yeji នៃក្រុម Team Republic of Korea កំពុងត្រៀមខ្លួនក្នុងការបាញ់ប្រហារនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ (កាំភ្លើងខ្លីខ្យល់ 10m ផ្នែកនារី) ប៉ុន្តែកំពុងទាក់ទាញបេះដូងអ្នកលេងអ៊ីនធើណែត និង អ្នកគាំទ្រនាំគ្នាភ្ញាក់ផ្អើល និង សរសើរជាមួយ ឯកសណ្ឋាន Cyborgian ព្រមទាំង Style តែងខ្លួនរបស់នាង។

លើសពីនេះ រូបភាពដ៏លេចធ្លោរបស់ Kim Yeji ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ 2024 ត្រូវបានរីករាលដាលបន្ទាប់ពីគណនី X មួយបានផុស ក្នុងគោលបំណង”អបអរសាទរការឈ្នះរបស់បុគ្គលរូបនេះ។

ក្រោយពី រូបភាពត្រូវបានល្បី សាយភាយពេញអ៊ីនធើណែតហើយ វីដេអូចាស់របស់ Kim Yeji បានចាប់ផ្តើមបង្ហោះពេញអ៊ីនធឺណេតម្តងទៀត ដែលបង្ហាញពីការឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ International Shooting Sport Federation World Cup ខណៈដែលនាងបានបំបែកឯតទគ្គកម្មពិភពលោកថ្មីក្នុងព្រឹត្តិការណ៍កាំភ្លើងខ្លី 25 ម៉ែត្រផ្នែកនារី។

ទន្ទឹមនឹងនេះ Kim Yeji បានក្លាយជាទីពេញនិយមសម្រាប់អ្នកលេងអ៊ីនធើណែត និង អ្នកគាំទ្រពីការតែងខ្លួនយ៉ាងទាន់សម័យ និង style ស្លៀកពាក់របស់នាងក្នុងការប្រកួត មើលទៅ swag មិនអាចកាត់ថ្លៃបាន។

ប្រភព​ ៖ Story& Olympic

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង