នៅថ្ងៃទី៥ខែឧសភាឆ្នាំ២០២៣នេះ កម្ពុជាបានប្រារព្ធនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយគឺ ការបើកបង្ហាញខ្លួនជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ Sea Game លើកទី៣២ ដែលស្ថិតក្រោមបាវចនា កីឡារស់ក្នុងសន្តិភាព។

ទិដ្ឋភាពដ៏អស្ចារ្យនៅក្នុងរាត្រីនេះ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ យើងឃើញមានការចូលរួមយ៉ាងច្រើនពីសំណាក់បងប្អូនគ្រប់ជាតិសាសន៍ដែលធ្វើដំណើរមកពីគ្រប់ទិសទី។

សម្លេងហ៊កញ្ជៀវអមនឹងការសម្ដែងដ៏អស្ចារ្យពីសំណាក់សិល្បករសិល្បការីនី បានធ្វេីរាត្រីនេះក្លាយជាការចងចាំមិនអាចបំភ្លេចបានសម្រាប់ប្រជាជនខ្មែរ។

តាមរយះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ កម្ពុជាបានបង្ហាញពីភាពអស្ចារ្យ និងកិត្យានុភាពឲ្យពិភពលោកឃេីញថា ប្រទេសជាតិយេីងតូចមែន តែយេីងមានចិត្តនិងបេះដូងធំទូលាយ ហេីយយេីងនិងទទួលស្វាគមន៍គ្រប់ជាតិសាសន៍មកកាន់ប្រទេសយេីង។



បញ្ចេញមតិយោបល់