រន្ធត់ចិត្ត! តារាសម្តែងរឿង Parasite រូបនេះ ប្រទះឃើញស្លា.ប់នៅក្នុងឡាន!

News-&-Entertainment-

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយ SPOTV កម្លាំងប៉ូលីសបានបញ្ជាក់ពីអត្តសញ្ញាណរបស់បុរស ដែលបានស្លា.ប់នៅក្នុងរថយន្តរបស់គាត់ថាជា Lee Sun Kyun ខណៈដែលរថយន្តរបស់គាត់ ត្រូវបានគេរកឃើញនៅលើផ្លូវមួយក្នុងសួន Waryong Park ក្នុងសង្កាត់ Jongno នៃទីក្រុងសេអ៊ូល ម៉ោងប្រហែល 10:30 ព្រឹក។

ទន្ទឹមនឹងនេះ ប៉ូលីសដំបូងទទួលបានការរាយការណ៏ ពីប្រពន្ធគាត់ Jeon HyeJin ថា តារាប្រុសរូបនេះ បានចាកចេញពីផ្ទះ និងបានទុកសំបុត្រមួយ ស្រដៀងទៅនឹងសំបុត្រសម្លា.ប់ខ្លួន។

គួររំលឹកផងដែរថា Lee SunKyun ត្រូវ​បាន​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត ​ចាប់​តាំង​ពី​ខែ​តុលា ​មុន​ពី​បទ​ប្រើ​ប្រាស់​គ្រឿង​ញៀន ដោយលោក​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ហើយក្នុងអំឡុងពេលការកោះហៅរបស់ប៉ូលីសជាលើកទី 3 លោក Lee បាននិយាយថា “ខ្ញុំសង្ឃឹមថាប៉ូលីស នឹងវិនិច្ឆ័យដោយយុត្តិធម៌ថា តើនរណារវាងខ្ញុំ និងអ្នកបោកប្រាស់ ដែលមានភាពជឿជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ”។

ប្រភព៖ Allkpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង