ការពិតគួរឱ្យចាប់អារម្មណ៍ 7 យ៉ាង ពីតារាចម្រៀង  Olivia Rodrigo

Vachana-Website-News-Entertainment-Ad-copy-6

Olivia Isabel Rodrigo គឺជាតារាចម្រៀងទទួលបានប្រជាប្រិយភាពម្នាក់ ថែមទាំងជាអ្នកនិពន្ធបទចម្រៀង និងជាតារាសម្តែងជនជាតិអាមេរិកផងដែរ។ បន្ថែមពីនេះ នាងបានលេចធ្លោជាលើកដំបូងក្នុងនាមជាតារាសម្តែងកុមារនៅលើកម្មវិធីទូរទស្សន៍ Disney Bizaardvark (2016-2019) និង High School Musical។ ម្យ៉ាងទៀត ក្នុងវ័យត្រឹមតែ 18 ឆ្នាំ នាងបានទទួលជោគជ័យគួរឱ្យកត់សម្គាល់ និងទទួលបានការគាំទ្រយ៉ាងច្រើន។ ដូចនេះ មកដឹងពីការពិតខ្លះៗ ដ៏គួរឱ្យចាប់អារម្មណ៍នៃជីវិតរបស់តារាចម្រៀងវ័យក្មេងម្នាក់នេះ ដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ ដែលនៅពីក្រោយតន្ត្រីមិនគួរឱ្យជឿបែបនេះ ៖

១. បាននិពន្ធចម្រៀងខ្លួនឯងនៅអាយុ 17 ឆ្នាំ

នាងបានសរសេរបទចម្រៀងដំបូងរបស់នាងដែលមានចំណងជើងថា “Driver’s License” នៅអាយុ 17 ឆ្នាំ ហើយបទចម្រៀងនេះបានក្លាយជាការចាប់អារម្មណ៍ជាសកលយ៉ាងឆាប់រហ័ស ដោយបានឈរនៅលើកំពូលតារាងទូទាំងពិភពលោក និងពង្រឹងសមត្ថភាព Olivia Isabel Rodrigo ក្នុងនាមជាអ្នកចម្រៀង និងអ្នកនិពន្ធចម្រៀងដ៏មានទេពកោសល្យផងដែរ។

២. ចម្រៀងនីមួយៗមានគ្រប់រសជាតិ

ដោយសារតែទទួលបានឥទ្ធិពលដ៏អស្ចារ្យនៃសិល្បករដទៃទៀតដូចជា Taylor Swift, Lorde និង Alanis Morissette ទើបតារាចម្រៀងវ័យក្មេងនេះ បាននិពន្ធតន្ត្រីដោយបានលាយបញ្ចូលជាមួយរសជាតិ ​​pop និង indie elements, ដែល​បាន​បំផុស​គំនិត​ដោយ​សិល្បករ​ដែល​នាង​ចូលចិត្ត។

៣. នាង​មាន​ក្រមសីលធម៌នៅក្នុង​ការងារជា​ខ្លាំង

ទោះបីជាមានអាយុវ័យក្មេងក៏ពិតមែន ប៉ុន្តែ Rodrigoឧស្សាហ៍​ព្យាយាម​ក្នុង​ការងារ​ និង គោរពការងាររបស់ខ្លួនជាចម្បងមិនថានៅក្នុងកាលៈទេសៈបែបណា។ ម្យ៉ាងទៀត នាងបានបង្ហាញ ភាពស្រឡាញ់ពេញចិត្តចំពោះការងារ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងកំឡុងពេលសម្តែងតន្ត្រីរបស់នាង។

 ៤. នាង​មានទំនាក់ទំនង​ខ្លាំង​លើ​បណ្តាញ​សង្គម

Rodrigo បានចូលរួមជាមួយអ្នកគាំទ្ររបស់នាងតាមរយៈវេទិកាដូចជា Instagram និង Twitter ដើម្បីចែករំលែកព័ត៌មានថ្មីៗ និងជីវិតខ្លះនៅពីក្រោយឆាកនៃអាជីពរបស់នាង។ ម្យ៉ាងទៀត ការធ្វើបែបនេះបានធ្វើឲ្យនាងកាន់តែមានប្រជាប្រិយភាពចំពោះអ្នកគាំទ្រកាន់តែខ្លាំងនៅក្នុងប្រពន្ធ័បណ្តាញសង្គម។

៥. Olivia Rodrigo លើកកម្ពស់ការយល់ដឹងនៃសុខភាពផ្លូវចិត្ត

ទោះបីជាមានប្រជាប្រិយភាព និង ទទួលបានការគាំទ្របែបណា ក៏ Olivia Rodrigo បាននិយាយដោយបើកចំហ អំពីការតស៊ូផ្ទាល់ខ្លួនរបស់នាងជាមួយនឹងការថប់បារម្ភ សម្ពាធ និង ការស្ត្រេស ព្រមទាំងលើកទឹកចិត្តដល់អ្នកគាំទ្ររបស់នាងឲ្យគិតគូរ និង ថែរក្សាសុខភាពផ្លូវចិត្តរបស់ពួកគេឲ្យកាន់តែប្រសើរថែមទៀតផង។

៦. បានឈ្នះពានរង្វាន់ជាច្រើនលើក

Olivia Rodrigo បានឈ្នះពានរង្វាន់ជាច្រើនដង រួមទាំងពានរង្វាន់ MTV Video Music Awards និង American Music Awards ដោយផ្អែកលើទេពកោសល្យពិសេសរបស់នាង ហើយត្រូវបានទទួលស្គាល់ និងផ្តល់កិត្តិយសយ៉ាងពេញទំហឹងនៅក្នុងវិស័យតន្រ្តី។

៧. នាងចេះលេងឧបករណ៍តន្ត្រីលើសពី ២
Olivia Rodrigo គឺជាអាចលេងឧបករណ៍ភ្លេងជាច្រើន ដូចនេះហើយនាងអាចលេងព្យាណូ និងហ្គីតាបាន ដើម្បីបន្ថែមជាមួយមនោសញ្ចេតនា និងភាពស៊ីជម្រៅក្នុងការសម្តែងតន្ត្រី គ្រប់ពេលដែលនាងច្រៀង ឬ មានការប្រគុំតន្ត្រីផ្សេងៗ។

៨. idol របស់Olivia Rodrigo គឺ  Taylor Swift

Rodrigo បានកោតសរសើរដោយបើកចំហនូវជំនាញនិពន្ធបទចម្រៀងរបស់ Swift ហើយនាងតែងតែមានបំណង និង សង្ឃឹមថា ថ្ងៃណាមួយនឹងបានធ្វើការជាមួយ idolរបស់ខ្លួននាពេលអនាគត។

៧. ស្ទាយលេងខ្លួនរបស់ Olivia Rodrigoលេចធ្លោជាខ្លាំង

Fasion របស់តារាស្រីវ័យក្មេងរូបនេះ មានឥទ្ធិពលជាខ្លាំងនៅក្នុងស្ទាយតែងខ្លួនចំពោះអ្នកគាំទ្រវ័យក្មេងរបស់នាង។ ជាពិសេសស្ទីលប្លែកៗរបស់នាង ទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរពីសំណាក់អ្នកលេងម៉ូដជាច្រើនទៀត។

៩. ធ្វើជាខ្លួនឯងជាមួយភាពជោគជ័យរបស់ខ្លួន

Olivia Rodrigo បានបង្ហាញដល់អ្នកគាំទ្ររបស់ខ្លួន​ ជាមួយឥទ្ធិពលនៃភាពជោគជ័យសម្រាប់ជីវិតរបស់នាងក្នុងនាមជាតន្ត្រីករវ័យក្មេងម្នាក់។ ចំណុចជោគជ័យរបស់នាងបានបំផុសគំនិតដល់អ្នកដទៃឱ្យដេញតាមក្តីសុបិនរបស់ពួកគេ និងទទួលយកខ្លួនឯងពិតប្រាកដ។

ទាំងអស់នេះអាចជាចំណុចលេចធ្លោរបស់តារាចម្រៀងវ័យក្មេងរូបនេះ ទើបធ្វើOlivia Rodrigo បានឆក់យកពិភពតន្ត្រីយ៉ាងខ្លាំងជាមួយនឹងទេពកោសល្យមិនគួរឱ្យជឿ និងសម្លេងដ៏ពិរោះរបស់នាង។  បន្ថែមពីនេះ មិនថាស្ថិតនៅក្នុងវ័យក្មេងប៉ុណ្ណា ក៏ប៉ុន្តែនាងបានទទួលជោគជ័យគួរឱ្យកត់សម្គាល់ និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ Fan Fan បាត់ទៅហើយ។  

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង