ហេតុផលដែលមនុស្សស្រីគួររៀនសូត្រ និងមានចំណេះដឹងជីវិតឲ្យច្រើនមុនរៀបការ

Vachana-Website-Thumbnail

ការរៀនសូត្រនៅតែជារឿងសំខាន់​មិនថាសង្គមដើរដល់សម័យកាលណាក៏ដោយ ជាពិសេសសម័យកាលបច្ចុប្បន្នមនុស្សស្រីចាំបាច់ណាស់មានចំណេះ​​​ មានគំនិត។​ ខាងក្រោមនេះជាហេតុផលដែលមនុស្សស្រីរស់ក្នុងសម័យកាលថ្មីនេះហេតុផលដែលមនុស្សស្រីគួររៀនសូត្រ និងមានចំណេះដឹងជីវិតមុនរៀបការ។

១. កាន់តែបង្កើនតម្លៃសម្រាប់ខ្លួនឯង

ពេលអ្នកមានចំណេះខ្ពស់ ដឹងខុសត្រូវ វាក៏បានបង្កើនតម្លៃ មិនឲ្យគេមើលងាយ និងជាន់ឈ្លី អ្នក​បានងាយៗ ព្រោះអ្នកជាមនុស្សស្រីដែលមានការអប់រំ​ និងទទួលបានចំណេះដឹងល្អដែលមិនមែនមោគៗឲ្យគេបន្ទាបតម្លៃបាននោះទេ។

២. ការពារខ្លួន​​ ការពារក្រុមគ្រួសារ

នៅពេលអ្នកមានចំណេះដឹង អ្នក​មិនងាយឲ្យគេបោកប្រាស់បាន ឬអនុញ្ញាតឲ្យនរណាម្នាក់មកធ្វើបាបក្រុមគ្រួសារអ្នកឡើយ ព្រោះមនុស្សស្រីដែលមានចំណេះដឹងទាបងាយនឹងចាញ់បោក និងជឿទុកចិត្តគេណាស់បើធៀបជាមួយមនុស្សស្រីរៀនបានច្រើន​ និងឆ្លងកាត់មេរៀនជីវិតបានច្រើន។

៣. បន្តក្តីស្រមៃខ្លួន

អ្នកមានសមត្ថភាពក្នុងការចូលរួមការងារសង្គមដោយគ្មានភាពរើសអើង បើសិនជាអ្នកចង់បន្តការងារ​​ ឬក្តីស្រមៃអ្នក។​ មនុស្សស្រីសម័យថ្មីពូកែណាស់​ មិនត្រឹមតែអាចថែរក្សាផ្ទះ​ កូនៗបាននោះទេ​ នាងក៏នៅតែអាចបន្តការងារ​ ឬចេញទៅក្រៅប្រឡូកលើអាជីពដែលនាងស្រឡាញ់។

៤. អប់រំកូនៗបានល្អ

នៅពេលអ្នកជាមនុស្សស្រីដែលបានទទួលការអប់រំល្អ ​អ្នកក៏មានសមត្ថភាពក្នុងការអប់រំកូន និងដឹកនាំកូនៗឲ្យក្លាយជាមនុស្សល្អក្នុងសង្គមបានល្អដែរ។​ យ៉ាងហោចណាស់អ្នកដឹងពីតម្លៃនៃការអប់រំ​ និងពីវិធីអប់រំកូនៗឲ្យដើរផ្លូវល្អបាន​។

៥. រក្សាសុវត្ថិភាពខ្លួន និងសុខភាពផ្លូវភេទ

កាលដែលមានចំណេះដឹងគ្រប់គ្រាន់ អ្នកក៏អាចថែរក្សាសុវត្ថិភាពខ្លួន និងសុខភាពផ្លូវភេទដើម្បីខ្លួនឯង ព្រោះនៅពេលអ្នកមិនបានយល់ដឹងអ្វីសោះ​អ្នកអាចនឹងមានហានិភ័យក្នុងការជួបបញ្ហាផ្លូវចិត្ត​​ ឬផ្លូវភេទ​ បើសិនជាដៃគូរបស់អ្នកមិនបានយល់ដឹង​ ឬមិនយល់ពីអ្នក។

៦. បង្កើតគ្រួសារដ៏ពេញលេញល្អមួយ

អ្នកអាចមានសមត្ថភាពរកចំណូលគ្រប់គ្រាន់ និងភាពចាស់ទុំក្នុងការគ្រប់គ្រងគ្រួសារ។​ អាចកាត់បន្ថយភាពក្រីក្រ ដោយអ្នកអាចស្វែងរកជំនាញពិតប្រាកដមួយដែលអាចជួយខ្លួនអ្នក​ និងគ្រួសារឲ្យចាកចេញពីជីវភាពទីទ័លក្រ។​ សុភមង្គលមិនពឹងលើលុយ តែមានលុយទើបមានសុភមង្គល​ បែបនៈហើយទើបមនុស្សស្រីមិនគួររស់ពឹងតែប្តីនោះ។

ជាមនុស្សស្រីគួរតែរៀនសូត្រឲ្យបានខ្ពស់តាមតែអាចធ្វើបាន ហើយមិនគួរមានគំនិតចោលការសិក្សាហើយចាំតែនៅផ្ទះឲ្យប្ដីចិញ្ចឹមនោះទេ៕

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង