កុំឲ្យឆាប់បែកបាក់គ្នា និងមានអារម្មណ៍​ហត់នឿយ​ យើង​គួរ​​ដឹង​រឿង​ទាំង​នេះ​​មុន​​ពេល​ស្រឡាញ់នរណា​ម្នាក់

gg

កុំឲ្យឆាប់បែកបាក់គ្នា និងមានអារម្មណ៍ហត់នឿយ យើងគួរ​ដឹងរឿងទាំង​នេះ​មុន​ពេល​ស្រឡាញ់នរណាម្នាក់៖

១. ទម្លាប់នៅម្នាក់ឯងដោយ​គ្មាន​បញ្ហា ព្រោះពេលមានស្នេហា​ច្បាស់ណាស់​គ្មាន​អ្នកណាមកនៅជិត​យើង​គ្រប់ពេល​ទេ​ ដូច្នេះបើគ្រាន់តែ​គេរវល់​មិន​បាន​ខ្វល់​នឹង​យើង ហើយ​យើង​ក៏អន់ចិត្ត​ដែរ​នោះ វា​ពិត​ជា​រំខាន​ពេក​ហើយ។

២. បើកចិត្តឲ្យទូលាយរវាងគ្នា​នឹងគ្នា ព្រោះគ្មានអ្នកណាម្នាក់​អាចបំពេញចិត្តអ្នក​គ្រប់ដប់នោះទេ។ បើគេធ្វើខុសត្រូវចេះអភ័យ ហើយបើយើងធ្វើខុសត្រូវចេះសុំទោស និងកែប្រែព្រោះនេះ​ជា​វិធី​តែមួយគត់​ដែលអាច​ចងមនុស្ស២នាក់ឲ្យនៅជាមួយគ្នាបាន។

៣. កុំស្រឡាញ់​អ្នកណាម្នាក់ឲ្យលើសពីខ្លួនឯង ព្រោះ​គេអាច​នឹងឈប់ស្រឡាញ់យើង​បានដូចគ្នា។ ត្រូវ​ស្រឡាញ់ខ្លួនឯងមុន បែបនេះ​ហើយទើប​អ្នកអាចចងចិត្តគេជាប់ ដោយ​មិនបាច់រត់ដេញតាមគេ។

៤. កុំបានចិត្តនៅពេលគេស្រឡាញ់យើងខ្លាំង ព្រោះវា​អាចឲ្យគេបាត់បង់​ក្ដីស្រឡាញ់​នោះ​យ៉ាងងាយ។ មនុស្សយើងតែងបានចិត្តនៅពេលម្នាក់ទៀតស្រឡាញ់ខ្លាំង តែអ្នកត្រូវដឹង​ថាការដែលបានចិត្ត លែងខ្វល់ពីគេ ឲ្យតែគេលួង គេទ្រ នេះហើយ ជាកាំបិតមួយកាត់​ផ្ដាច់មនោសញ្ចេតនា​ទាំងប៉ុន្មានដែល​គេ​មាន។

៥. កុំចូលចិត្តរំលឹករឿងដែលបានហួស ព្រោះគ្មាន​អ្នកណាចង់​ស្ដាប់ទៀត​នោះទេ។ កុំទម្លាប់​និយាយ​ដដែលៗ​ទៀតបើរឿង​នោះហួសទៅហើយ ព្រោះមនុស្សយើង​ស្អប់បំផុត​មនុស្សស្រី​ដែល​ចូលចិត្តនិយាយច្រំដែល ហើយ​រើកកាយរឿងចាស់ៗ​មកនិយាយ​នាំឈ្លោះ។

៦. កុំហួងហែងគេ​ធ្វើដូចកម្មសិទ្ធិខ្លួន ដើម្បីកុំឲ្យម្នាក់ៗ​មានអារម្មណ៍ថាហត់ ធុញ មានសម្ពាធ។ មនុស្ស​ស្រឡាញ់គ្នា​ប៉ុណ្ណាក៏ត្រូវ​មាន​ចន្លោះឲ្យគ្នា​ទៅវិញទៅមកដែរ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង