មនុស្សពីរនាក់ទាល់តែមាននិស្ស័យទើបបានជួបគ្នា ប៉ុន្តែតើគួរតែអរគុណដល់ TVB អត់ទេ ដែលធ្វើឲ្យមនុស្សពីរនាក់បានជួបគ្នា ហើយថែមបានសាងចំណងគ្រួសារមួយដោយចាប់ផ្តើមពីមិត្តរួមការងារថែមទៀត។ ខាងក្រោមនេះជាស្នេហ៍ 4 គូដែលទាក់ទងគ្នានិង ឈានដល់បានរៀបការដោយសារ តែTVB ៖
១. Tavia Yeung និង Him Law
អ្នកទាំងពីរបានជួបគ្នា នៅក្នុងកម្មវិធី The Hippocratic Crush <On Call 36小時>។ ទោះបីជាដំបូងឡើយ អាចែ Tavia បានបដិសេធការណាត់ជួប ក៏ បុរសសង្ហានេះ Him Lawនៅតែតាមស្រឡាញ់ឡើងបានសម្រេច ហើយនៅទីបំផុត អ្នកទាំងពីរបានសារភាពថានៅជាមួយគ្នាក្នុងឆ្នាំ 2012 ហើយក្រោយមកបានរៀបការនៅប្រទេសអង់គ្លេសក្នុងឆ្នាំ 2016 ។ ឥឡូវនេះ កូន ២ , កូន ៣ ទៀតហើយ តែចង់ប្រាប់ថា Him Law ស្មោះណាស់ IG follow តែប្រពន្ធមួយទេ។
២. Aimee Chan និង Moses Chan
គូស្នេហ៍ទាំងពីរបានស្រលាញ់គ្នាពេលថតរឿង Master of Play ក្នុងឆ្នាំ ២០១០ ។ បន្ទាប់ពីទំនាក់ទំនងស្នេហាអស់រយៈពេល 2 ឆ្នាំ ពួកគេបានរៀបការនៅទីក្រុងប៉ារីសក្នុងឆ្នាំ 2013។ ក្នុងរយៈពេលបីឆ្នាំ Aimee បានផ្តល់កំណើតឱ្យកូនប្រុសពីរនាក់ និងក្មេងស្រីម្នាក់ ហើយបានកាត់បន្ថយកាលវិភាគការងាររបស់នាងយ៉ាងខ្លាំងដើម្បីក្លាយជាម្តាយពេញម៉ោង។ តែចង់ប្រាប់ថា ស្រឡាញ់គ្នារៀបការបានប្រហែល ៨ ឆ្នាំហើយ ទឹមតែថតរឿងមួយគ្នាម្តងទេ ហើយនៅអៀនគ្នានៅទៀត គិតមើលថាគេផ្អែមប៉ុណ្ណាទៅ។
៣. Grace Chan និង Kevin Cheng
ស្នេហាខុសវ័យមិនមែនជាឧបសគ្គនៅពេលដែលមនុស្សពីរនាក់ស្រឡាញ់គ្នាពិតប្រាកដ ព្រោះអាយុគ្រាន់តែជាតួលេខតែប៉ុណ្ណោះ។ ត្រឡប់មកវិញ អ្នកទាំងពីរចាប់ផ្តើមមានទំនាក់ទំនងស្នេហាបន្ទាប់ពីថតរឿង Blue Veins ។ លើសពីនេះ Grace Chan និង Kevin Cheng គូ បានរៀបចំពិធីមង្គលការនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីកាលពីខែសីហា ឆ្នាំ ២០១៨។ តែចង់ប្រាប់ថា ពួកគាត់ស្រឡាញ់គ្នាណាស់ ហើយបង្កើតជាគ្រួសារដែលកក់ក្តៅមួយ។
៤. Edwin Siu និង Priscilla Wong
គូស្នេហ៍មួយនេះ បានថតរឿង Madam Cutie on Duty ជាមួយគ្នាក្នុងឆ្នាំ 2014 ដែលក្នុងនោះពួកគេដើរតួជាគូស្នេហ៍ក្នុងរឿង ប៉ុន្តែមិនទាន់ដល់ពេលថតចប់ផង ស្រាប់តែ អ្នកទាំងពីរក្លាយជាគូស្នេហ៍ក្នុងជីវិតពិតតែម្តង អួយគាំងខ្លាំងម៉ងនិយាយមែន។ បន្ថែមពីនេះ ទោះបីជាពួកគេព្យាយាមរក្សាទំនាក់ទំនងរបស់ពួកគេមិនឲ្យអ្នកដទៃដឹងក៏ដោយ ក៏ពួកគេត្រូវបានគេចាប់បាននៅលើឆ្នេរខ្សាច់ដោយ paparazzi ។ ក្នុងឆ្នាំ ២០១៨ Edwin Siu និង Priscilla Wong បានរៀបមង្គលការនៅកោះបាលី។ តែបន្ថែមតិចថា រៀបការបាន ១ឆ្នាំហើយ បានប្រកាស អួយពូកែលាក់ម៉ង idol។
៥. Roxanne Tong និង Kenneth Ma
តាមពិតទៅគូស្នេហ៍មួយគូនេះ ស្គាល់គ្នាយូរហើយ ព្រោះអ្នកទាំងពីរបានដើរតួជាគូស្នេហ៍ក្នុងរឿងភាគទូរទស្សន៍ “Mind Hunter ក្នុងឆ្នាំ 2016 ក្រោយពីទាក់ទងគ្នាក្នុងរយៈពេល ៣ឆ្នាំ អ្នកទាំងពីរក៏សម្រេចចិត្តរៀបការ។ ការរៀបការ របស់ Roxanne Tong និង Kenneth Ma ទើបតែកន្លងផុតថ្មីៗ នៃខែធ្នូនេះទេ។ តែចង់និយាយប្រាប់ថា ការរៀបការផ្អែមល្អែមខ្លាំងណាស់ គួរឲ្យច្រណែនតែម្តង។
សរុបមកវិញ គូស្នេហ៍ទាំង ៦ គូខាងលើនេះ សុទ្ធតែជាតួល្បីៗ ដែលមានប្រជាប្រិយភាព ហើយក៏មានគូស្នេហ៍ច្រើនទៀតដែលបានរៀបការដោយសារតែជួបគ្នាក្នុង TVBនេះ។