មនុស្សស្រីណាដែលមិនថាចង់បានបុរសល្អម្នាក់ជាគូជីវិត ប៉ុន្តែពេលខ្លះវាមិនអាចជួបហើយបើសិនជាអ្នកបានជួបបុរសប្រភេទនេះហើយនោះអ្នកពិតជាសំណាងណាស់៖
- បុរសដែលមានភាពផ្អែមល្ហែម ៖ អាចនិយាយថាជាបុរសដែលនារីប្រាថ្នា ព្រោះមនុស្សតែងតែចង់បានភាពផ្អែមល្ហែម យកចិត្តទុកដាក់ និងការបារម្ភ។
- បុរសដែលមានគំនិតចាស់ទុំ ៖ មិនមែនមានន័យថាគាត់ជាមនុស្សចាស់កំរិលនោះទេ តែគាត់គឺជាមនុស្សដែលចេះបត់បែនតាមកាលៈទេសៈ ហើយយល់ការងារ មិនធ្វេសប្រហែស និង មានភាពម៉ដ្ឋចត់ក្នុងការងារ។
- បុរសដែលបែងចែកពេលវេលាច្បាស់លាស់ ៖ គាត់មានការគ្រប់គ្រងពេលវេលាបានច្បាស់លាស់ ពេលធ្វើការ ពេលរៀន ពេល សម្រាប់អ្នក និង ពេលសម្រាប់គ្រួសារ គឺគាត់មិនឲ្យលាយឡំគ្នានោះទេ ហើយក៏មិនឲ្យអ្នកខកពេលនោះដែរ។
- បុរសដែលមានរូបរាងមាំទាំ ៖ ជាមនុស្សប្រុសដែលស្រឡាញ់សុខភាពខ្លួនឯង ហើយមិនខ្ជិលច្រអូសក្នុងការធ្វើអ្វីមួយ ហើយចេះរៀបចំខ្លួនស្របទៅតាមស្ថានភាព ថែមទាំងមើលទៅរឹងមាំ។
- មនុស្សប្រុសដែលចូលចិត្តលេងសើច ៖ ជាមនុស្សម្នាក់ដែលតែងតែផ្ដល់ភាពរីករាយ និងស្រស់ថ្លាឲ្យយើង ហើយគ្រប់ពេលឲ្យតែមានគេគឺយើងភ្លេចរាល់ភាពមិនសប្បាយចិត្ត និង រឿងរ៉ាវមិនល្អ។
- បុរសដែលការពារយើងជាងការពារខ្លួនឯង ៖ គ្រប់ពេលគឺគាត់គិតពីយើងជាងខ្លួនឯង ហើយមិនឲ្យអ្នកលំបាកនោះទេ គឺគាត់ចង់ឃើញអ្នកមានក្ដីសុខ និង ភាពរីករាយរបស់អ្នក។
មនុស្សប្រុសល្អនៅតែមានតែមកពីយើងមិនទាន់ជួប!
បញ្ចេញមតិយោបល់