វេជ្ជ. ឯកទេសស្បែក ប្រាប់របៀបថ្មីក្នុងការព្យាបាលជាំ បានផលខ្ពស់ជាវិធីមុនៗ ដែលអ្នកមានជាំមុខកាន់តែមានសង្ឃឹម!

Vachana-Website-Beauty5-Health-V2

ជាំ គឺជាជំងឺសើស្បែករ៉ាំរ៉ៃមួយ ដែលវាកើតឡើងដោយសារតែសមធាតុផលិតជាតិពណ៌នៅក្រោមស្បែកខូចមុខងារ ធ្វើការមិនស្មើរគ្នា ជាហេតុធ្វើឱ្យជាំឡើងលើមុខដុំៗ។ កត្តាដែលធ្វើឱ្យជាំមុខអាចមានធំៗ២គឺ កត្តាកម្តៅថ្ងៃ និងកត្តាអ័រម៉ូនពីកំណើត។ ជំងឺជាំនេះត្រូវបានគេដឹងគ្រប់ៗគ្នាថាជាជំងឺដែលព្យាបាលត្រូវការពេលយូរ ហើយឆាប់ត្រលប់ទៅរកសភាពជាំវិញក្រោយព្យាបាលបើសាមីខ្លួនមិនថាមើលថែស្បែកឱ្យបានល្អ។

ជំងឺជាំ

ជាក្តីសង្ឃឹមថ្មី, ការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តជុំវិញពិភពលោក ក៏បានហុចផលទៅលើបញ្ហាស្បែកមុខជាំនេះ ដោយអ្នកជំនាញបានរកឃើញនូវវិធីព្យាបាលជាំចុងក្រោយបំផុត ដែលធ្វើឱ្យអ្នកជំងឺជាំទទួលបានប្រសិទ្ធភាពខ្ពស់មិនធ្លាប់មានពីមុនមក។ វេជ្ជបណ្ឌិត សូរ ធឿន ដែលជាគ្រូពេទ្យឯកទេសផ្នែកសើរស្បែក និងកែសម្ផស្សដោយមិនវះកាត់ មានបទពិសោធន៍ជាង៧ឆ្នាំក្នុងការព្យាបាលជំងឺស្បែកផ្ទាល់ និងជាប្រធានគ្លីនិកស្បែកស្គីនមេឌិច នឹងបកស្រាយលម្អិតទៅលើវិធីព្យាបាលជាំថ្មីនេះ។

វេជ្ជបណ្ឌិត សូរ ធឿន បានមានប្រសាសន៍ថា “ពិតណាស់! អ្នកធ្លាប់ព្យាបាលជាំប្រហែលជាធ្លាប់បានដឹងរួចមកហើយអំពីរបៀបក្នុងការព្យាបាលកន្លងមករួមមានដូចជា លាបផលិតផលថ្នាំពេទ្យ និងធ្វើសេវាម្មបន្ថែម។ កន្លងមកមធ្យោបាយ២នេះក៏បានជួយទៅដល់អ្នកជំងឺជាំមិនតិចនាក់នោះដែរ ក៏ប៉ុន្តែសម្រាប់អ្នកជំងឺជាំរាប់ឆ្នាំ ជាំខ្លាំងៗគឺពិបាកក្នុងការជាសះស្បើយឡើងវិញបន្តិច។ ”ហេតុដូចបានដឹងខាងលើ។

“ទើបអ្នកជំនាញខំប្រឹងសិក្សាស្វែងរកមធ្យោបាយថ្មីៗក្នុងការព្យាបាលជាំឱ្យកាន់តែបានលទ្ធផលខ្ពស់, ថ្មីៗនេះវិធីក្នុងការព្យាបាលជាំដែលមានប្រសិទ្ធភាពខ្ពស់ជាងមុន បានផលលឿនជាងមុនក៏លេចមុខចេញមកនៅលើទីផ្សារ ដែលមានការអនុញ្ញាពីស្ថាប័នពាក់ព័ន្ធទូទាំងពិភពលោក នោះគឺថ្នាំលេប” វេជ្ជបណ្ឌិត សូរ ធឿន បញ្ជាក់បន្ថែម។ 

ថ្នាំលេបព្យាបាលជាំថ្មីនេះ បានក្លាយជាក្តីសង្ឃឹមថ្មីសម្រាប់អ្នកជាំមុខ ដោយសារតែការពិសោធន៍ផ្ទាល់លើអ្នកមានបញ្ហាជាំរយៈពេល៨សប្តាហ៍, ករណីខ្លះ១២សប្តាហ៍ រហូតដល់ចុងក្រោយគេអាចបញ្ជាក់បានថា ថ្នាំលេបបំបាត់ជាំធ្វើឱ្យជាំធូរស្បើយក្នុងរយៈពេល២ទៅ៣ខែ។ 

ជាសរុប ការព្យាបាលជាំបែបនេះថ្មីគឺវេជ្ជបណ្ឌិតជំនាញទូទាំងពិភពលោក ព្យាបាលដោយបូកបញ្ចូលរវាងប្រើថ្នាំឬផលិតផលលាបពីខាងក្រៅ, ការធ្វើសេវាកម្មដោយវេជ្ជបណ្ឌិតឯកទេស និងការលេបថ្នាំបំបាត់ជាំចូលគ្នា ដែលជាលទ្ធផលអ្នកជំងឺជាំនឹងទទួលបានការព្យាបាលជាំដែលមានប្រសិទ្ធភាពខ្ពស់ជាងមុន៕

រៀបចំអត្ថបទដោយ: ក្រុមការងារគ្លីនិកស្បែកស្គីនមេឌិច

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង