ស្បែកមុខមិនសូវស្អាតពិបាកចិត្តណាស់ទៅហើយ ហើយកាន់តែពិបាកចិត្តទៀតនោះនៅពេលឃើញស្បែកដងខ្លួនមិនស្អាត មិនភ្លឺថ្លាមានសំណើម។ បើអ្នកកំពុងជួបបញ្ហាស្បែកមិនស្អាត គ្រើម ស្រអាប់ អាចសាកអនុវត្តរឿង ៣យ៉ាងងាយៗនេះបាន ព្រោះវាពិតជាអាចជួយឲ្យអ្នកទទួលបានស្បែកដ៏ស្រស់ស្អាត និងមានសុខភាពល្អ៖
១. កាត់បន្ថយការត្រូវពន្លឺព្រះអាទិត្យ
គួរតែទម្លាប់ពាក់សម្លៀកបំពាក់ជិតពេលទៅក្រៅ ឬប្រើឆ័ត្របាំងពេលចេញក្រៅ ហើយចៀសវាងការនៅក្រោមពន្លឺយូរម៉ោង។ ព្រោះពន្លឺព្រះអាទិត្យនេះហើយដែលជាអ្នកបំផ្លាញស្បែក ហើយធ្វើឲ្យស្បែកលេចចេញនូវសញ្ញាភាពចាស់ ដូចជា ស្ងួត ស្រអាប់ ជ្រីវជ្រួញ ដូច្នេះកុំគិតថាវាជារឿងធម្មតាឲ្យសោះ ត្រូវតែចេះការពារ។
២. ផឹកទឹកឲ្យបានគ្រប់គ្រាន់ ចៀសវាងភេសជ្ជះកំប៉ុង
ទឹកនៅតែជារឿងសំខាន់ ដូច្នេះចូរទម្លាប់ផឹកទឹកឲ្យគ្រប់គ្រាន់ ហើយចៀសវាងផឹកគ្រឿងកំប៉ុងដែលមានជាតិផ្អែម ជាតិ ហ្គាសច្រើន។
៣. ប្រើឡេផ្ដល់សំណើម និងឡេការពាកម្តៅថ្ងៃ
ត្រូវជ្រើសរើសឡេផ្តល់សំណើម និងឡេការការពារកម្តៅថ្ងៃដែលល្អ ហើយទម្លាប់ប្រើឲ្យទៀតទាត់ ព្រោះ២មុខនេះគេសំខាន់ដែលចំពោះស្បែក មិនថាស្បែកមុខ ឬដងខ្លួន។
ស្បែកមុខ និងដងខ្លួនសុទ្ធតែត្រូវការការថែទាំដូចគ្នា ដូច្នេះកុំភ្លេចថែសម្រស់ផង ទោះរវល់យ៉ាងណាក៏ដោយ។