គ្រាន់តែចាប់ផ្តើមធ្វើរឿង ៣យ៉ាងនេះ ស្បែកដងខ្លួននឹងរលោងភ្លឺថ្លា មានសំណើម

Thumnail skin1

ស្បែកមុខមិនសូវស្អាតពិបាកចិត្តណាស់ទៅហើយ ហើយកាន់តែពិបាកចិត្តទៀត​នោះ​នៅពេលឃើញស្បែកដងខ្លួនមិនស្អាត មិនភ្លឺថ្លាមានសំណើម។  បើអ្នកកំពុងជួបបញ្ហាស្បែកមិនស្អាត គ្រើម ស្រអាប់ អាចសាកអនុវត្តរឿង ៣យ៉ាង​ងាយៗនេះបាន ព្រោះវាពិតជាអាចជួយឲ្យ​អ្នកទទួលបានស្បែកដ៏ស្រស់ស្អាត​ និង​មានសុខភាពល្អ៖

១. កាត់បន្ថយការត្រូវពន្លឺព្រះអាទិត្យ

គួរតែទម្លាប់ពាក់សម្លៀកបំពាក់ជិតពេលទៅក្រៅ ឬប្រើឆ័ត្របាំងពេលចេញក្រៅ ហើយចៀសវាងការនៅក្រោមពន្លឺយូរម៉ោង។ ព្រោះពន្លឺព្រះអាទិត្យនេះហើយ​ដែលជាអ្នកបំផ្លាញស្បែក ហើយធ្វើឲ្យស្បែកលេចចេញនូវសញ្ញាភាពចាស់ ដូចជា ស្ងួត ស្រអាប់ ជ្រីវជ្រួញ ដូច្នេះកុំគិតថាវាជារឿង​ធម្មតាឲ្យសោះ ត្រូវតែចេះការពារ។

២. ផឹកទឹកឲ្យបានគ្រប់គ្រាន់ ចៀសវាងភេសជ្ជះកំប៉ុង

ទឹក​នៅ​តែជារឿងសំខាន់ ដូច្នេះចូរទម្លាប់ផឹកទឹកឲ្យគ្រប់គ្រាន់ ហើយចៀសវាងផឹកគ្រឿងកំប៉ុង​ដែល​មានជាតិផ្អែម ជាតិ ហ្គាសច្រើន។

៣. ប្រើឡេផ្ដល់សំណើម និងឡេ​ការពាកម្តៅថ្ងៃ

ត្រូវ​ជ្រើសរើស​ឡេផ្តល់​សំណើម និង​ឡេការការពារកម្តៅថ្ងៃដែលល្អ ​ហើយទម្លាប់ប្រើឲ្យទៀតទាត់ ព្រោះ​២មុខនេះ​គេសំខាន់​ដែល​ចំពោះស្បែក​ មិន​ថាស្បែក​មុខ ឬដង​ខ្លួន។

ស្បែកមុខ និង​ដងខ្លួន​សុទ្ធតែត្រូវការការថែទាំដូចគ្នា ដូច្នេះ​កុំភ្លេចថែសម្រស់ផង ទោះរវល់យ៉ាងណាក៏ដោយ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង