គ្រប់គ្នាឈ្លក់វង្វេងភាពស្អាតខាងក្រៅ រហូតភ្លេចមើលភាពស្អាតពីខាងក្នុង ដែលបង្កដោយវាសនាយើងក៏ស្អាតបានតែខាងក្រៅដូចគ្នា។
មនុស្សស្រីស្រស់ស្អាត មានគេប៉ងស្រឡាញ់ច្រើន រហូតធ្វើឲ្យនាងមានអំនួត លើសម្រស់ខ្លួនឯង ហើយគិតថាសម្រស់ជាគ្រប់យ៉ាងក្នុងជីវិតនាង។ ក្រសែភ្នែកជាច្រើនសម្លឹងមើលនាង តែនាងមិនដឹងទេថាក្រសែភ្នែកនរណាល្អ ឬអាក្រក់ បើសិនជានាងខ្វះសមត្ថភាពនៃការបែងចែក។
មនុស្សស្រីស្អាត តែមិនឆ្លាត មិនពូកែ មិនមានសមត្ថភាព មិនមានអត្តចរិតល្អ វាសនានាងក៏មិនអាចស្រស់ស្អាតផូរផង់ដែរ។ វាអាចល្អមើលតែមួយភ្លែតក្រោយមកក៏ស្រពោន អាប់អស់រស្មី ដូចភាពស្អាតមនុស្សស្រីវានឹងប្រែប្រួល។
មនុស្សប្រុសស្រឡាញ់ស្អាត តែក៏មិនមើលរំលងអត្តចរិតដែរ បើសិនជាគេត្រូវការច្បាស់លាស់៕
បញ្ចេញមតិយោបល់