ចំណាយពេលអស់ជិត ៣០ ឆ្នាំទៅហើយ តែសូម្បីតែខ្លួនឯងចង់បានអី ខ្លួនឯងចង់ដើរទៅណា

ols

ចំណាយពេលអស់ជិត ៣០ ឆ្នាំ​ទៅ​ហើយ តែ​សូម្បី​តែ​ខ្លួន​ឯង​ចង់​បាន​អី ខ្លួន​ឯង​ចង់​ដើរ​ទៅ​ណា​ ក៏​មិន​ដឹង? មួយ​ឆ្នាំ​កន្លង​ទៅ​មួយ​ឆ្នាំ គ្មាន​ឃើញ​អី​ផ្លាស់​ប្តូរ​ក្រៅ​ពី​មុខ​ចាស់​ជាង​មុន សតិអារម្មណ៍​កាន់​តែ​ហត់នឿយ បើ​និយាយ​ពី​ Stress គឺ​ Stress​ សឹង​តែ​រាល់​ថ្ងៃ។

ថ្ងៃ​ខ្លះ​ គ្មាន​កម្លាំង​ងើប​ពី​គ្រែទេ តែ​ក៏ត្រូវ​បង្ខំ​ចិត្ត​ក្រោក រត់​ទៅ​ធ្វើ​ការ​ឲ្យ​គេ ទាំង​អារម្មណ៍​មិន​ដឹង​ហោះ​ទៅ​ឋាន​ណា។ មួយ​ខែ ទៅ​មួយ​ខែ ប្រាក់ខែដែលទទួល​បាន​មិន​ដឹង​បែកចែក​ទៅ​ខាង​ណា​អស់។

នេះ​ជា​អារម្មណ៍​នៅ​ខណៈ​ពេល​នេះ ជា​អារម្មណ៍​ដែល​មិន​ដឹង​ថា​ត្រូវ​ធ្វើ​រឿង​បែប​នេះ​ដល់​ពេល​ណា?

គួរបណ្ដោយ​ពេលវេលា​ឲ្យ​ដើរ​ទៅ​មុខ​ទាំង​បែប​នេះ​ប៉ុន្មាន​ឆ្នាំ​ទៀត? ហេតុអី​ក៏​ខ្លួន​យើង​ជា​ម្ចាស់​នៃ​ដំណើរ​ជីវិត​ខ្លួន​ឯង​នេះ បែរ​បណ្ដោយ​ខ្លួន​ឲ្យ​ទៅ​តាម​ផ្លូវ​បែប​នេះ?

បណ្ដោយ​ខ្លួន​ព្រោះ​មិន​ហ៊ាន​ងើប​ចេញ​ពី​កន្លែង​ដែលធ្លាប់​សុខ​ស្រួល (Comfort zone) ? បណ្ដោយ​ខ្លួន​ព្រោះ​ខ្លាច? បណ្ដោយ​ខ្លួន​ព្រោះ​គ្មាន​ទិសដៅជីវិត? បណ្ដោយ​ខ្លួន​ព្រោះ​នៅ​តែ​សុញនេះ​ សុញ​នោះ?

ការពិត​នេះ​គ្រាន់​តែ​ជា​លេស​មួយ​ក្នុង​ចំណោម​លេស​ជាច្រើន​ទៀត​ដែល​យក​មក​បិទបាំង​ ការ​ចេញ​ទៅ​រក​ក្ដីស្រមៃ​ពិត​របស់​យើង​តែ​ប៉ុណ្ណោះ។ អារម្មណ៍​ដែល​ធ្វើ​រឿង​មិន​មែនជា​អ្វី​ដែល​យើង​ស្រឡាញ់ និង​អារម្មណ៍​ដែល​ធ្វើ​រឿង​យើង​ស្រឡាញ់​គឺ​ពិត​ជា​ខុស​គ្នា ដូច្នេះ​កុំ​បណ្ដោយ​ពេល​វេលា​ច្រើន​ទៅ​មុខ​ទៀត​ដោយ​បង្ខំ​ខ្លួន​ឯងធ្វើរឿង​ដែល​មិន​មែនជា​គោលដៅ​ពិត​ប្រាកដរបស់​ខ្លួន​ឯង។

គ្មាន​ពេល​ច្រើន​ទៀត​ទេ កុំ​ខ្ជះខ្ជាយ​វា​ទៀត កុំ​បណ្ដោយ​ខ្លួន​ទៀត កុំ​ទុក​ឲ្យ​ក្តី​ស្រមៃអ្នក​វា​នៅ​ត្រឹម​តែ​ជា​ក្ដីស្រមៃ៕

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង