ចង់​រៀន​ប្រើ​ជីវិត​ម្នាក់​ឯង​ដែរ តែ​អត់​ទម្លាប់ គួរ​តែ​សាក​វិធី​នេះ

5b345392905ac_1530155880_medium

ពេល​ខ្លះ​ហត់​នឿយ​ជាមួយ​ស្នេហា​ពេក អ្នក​ប្រហែល​ជា​ចង់​ប្រើ​ជីវិត​នៅ​ម្នាក់​ឯង មិន​ចង់​ពាក់ព័ន្ធ​ជាមួយ​រឿង​ស្នេហា តែ​អ្នក​បែរ​ជា​មិន​ទម្លាប់​ទៅ​វិញ បើ​អីចឹង​តើ​គួរ​ធ្វើ​ម៉េច? បើ​អ្នក​ពិត​ជា​ចង់​បែប​ហ្នឹង​មែន​អ្នក​គួរ​តែ​តែ​សាកល្បង​វិធី​នេះ ៖

១. រៀន​ទៅ​ណា​មក​ណា​ម្នាក់​ឯង​ឲ្យ​បាន​ ១ ​ខែ ៖ ដំបូង​អ្នក​គួរ​តែ​សាក​ដើរ​ទៅ​ណា​មក​ណា​ម្នាក់​ឯង​​ដោយ​មិន​បាច់​មាន​គ្នា​សិន ហើយ​ចាំ​សង្កេត​មើល​ពី​ខ្លួន​ឯង​ថា​តើ​ធ្វើ​បាន​ប៉ុណ្ណា និង​មាន​អារម្មណ៍​យ៉ាង​ម៉េច​ដែរ។

២. រៀន​ធ្វើ​អី​តែ​ឯង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​កន្លះ​ខែ​ឡើង ៖ ចាំ​ផ្ដើម​រៀន​នៅ​ផ្ទះ​តែ​ឯង ហើយ​សាក​ល្បង​អង្គុយ​មើល​រឿង ឬ ក៏​អាន​សៀវភៅ​ដោយ​ស្ងប់​ស្ងាត់។ បើ​មាន​អារម្មណ៍​ថា​​ឯកា​អ្នក​គួរ​តែ​សាក​ល្បង​តុប​តែង​បន្ទប់​ឲ្យ​ស្អាត​ដើម្បី​​ថត​រូប ឬ ក៏​អាច​រៀន​ធ្វើ​របស់​អី​ដោយ​ផ្ទាល់​ដៃ។

៣. រាប់​អាន​មនុស្ស​ឲ្យ​បាន​ច្រើន ៖ រៀន​ស្គាល់ រៀន​រាប់​អាន​មិត្តភក្តិ​ឲ្យ​បាន​ច្រើន តែ​ត្រូវ​ប្រាកដ​ថា​មិន​ឲ្យ​លើស​នោះ​ទេ ព្រោះ​មិត្តភាព​គឺ​អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​កក់​ក្ដៅ​មិន​ឯកា ហើយ​ក៏​មិន​លំបាក​ចិត្ត​ដូច​ស្នេហា​ដែរ។

៤. កុំ​បន្ត​ទទួល​ការ​ជួយ​របស់​គេ​ទៀត ៖ ត្រូវ​ចេះ​ជួយ​ខ្លួន​ឯង​មុន​ឲ្យ​គេ​មក​ជួយ​អ្នក​ ទោះ​បញ្ហា​ប៉ុណ្ណា​ក៏​ដោយ​គួរ​តែ​ព្យាយាម​ដោះស្រាយ​វា​ដោយ​ខ្លួន​ឯង បើ​មិន​ដូច្នោះ​ទេ​អ្នក​មិន​អាច​ប្រើ​ជីវិត​ឯករាជ្យ​តែ​ឯង​ឡើយ។

៤. ឈាន​ជើង​ចូល​ជីវិត​ការ​ងារ ៖ ពេល​ដែល​អ្នក​មាន​ការងារ​ច្រើន​អ្នក​ក៏​រវល់​ទៅ​តាម​នោះ​ដែរ ដូច្នេះ​អ្នក​មិន​សូវ​មាន​ពេល​គិត​ពី​ស្នេហា​ឡើយ ម្យ៉ាង​ទៀត​ការងារ​អាច​ឲ្យ​អ្នក​លែង​ចង់​មាន​ស្នេហា​ព្រោះ​ពេល​ខ្លះ​អ្នក​រីករាយ​នឹង​ការ​ធ្វើ​ការ​ច្រើន​ជាង។

៥. កុំ​សូវ​ខ្វល់​ពី​ចិត្ត​គេ​ពេក ៖ ត្រូវ​គិត​​ពី​ចិត្ត​ខ្លួន​ឯង​ឲ្យ​ច្រើន​ជាង​ចិត្ត​គេ ព្រោះ​បើ​អ្នក​គិត​តែ​ពី​អារម្មណ៍​អ្នក​ផ្សេង​នោះ​ចិត្ត​អ្នក​គ្មាន​ថ្ងៃ​ស្ងប់​នោះ​ទេ ដូច្នេះ​អ្នក​នៅ​តែ​វិលវល់​ជាមួយ​គេ គ្មាន​ថ្ងៃ​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង​ឯករាជ្យ​ឡើយ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង