ដើរចេញពីភាពទន់ខ្សោយ ហើយងាកមកជាមនុស្សស្រីរឹងមាំឡើងវិញ ជាមួយចំណុច ៤នេះ

Vachana-Website-Life-Carrier-Ad-1

ភាពទន់ជ្រាយអ្នកណាម្នាក់ក៏មានដែរ ជាពិសេសសចំពោះមនុស្សស្រីដោយសារតែនាងមានចិត្តច្រើន ងាយប៉ះទង្គិចផ្លូវចិត្តនិងអារម្មណ៍។ ជាក់ស្តែង មនុស្សស្រីអាចជាមនុស្សម្នាក់ដែលទន់ជ្រាយ ប៉ុន្តែក៏អាចជាមនុស្សស្រីម្នាក់ដេលរឹងមាំផងដែរ។ លើសពីនេះ មានរឿងខ្លះទោះបីជាអ្នកមិនហ៊ានប្រឈមមុខ និង មិនទាន់ត្រៀមខ្លួនទទួលយកក៏ដោយ ប៉ុន្តែអ្នកមិនអាចឲ្យវាគ្របដណ្តប់ជុំវិញខ្លួនរបស់អ្នកបានទេ។ ដូចនេះត្រូវរៀនកាត់បន្ថយ និងរៀនចាកចេញពីអ្វីដែលធ្វើឲ្យអ្នកបាក់ទឹកចិត្ត អស់សង្ឃឹម និង ចាកចេញពីភាពទន់ជ្រាយ ហើយក្រោកឡើងវិញ។ ទាំងអស់នេះ គឺជាគន្លឹះខ្លះៗសម្រាប់ជួយអ្នក៖

១. ឈប់ដេញចាប់ស្នេហា

 ពិតណាស់មនុស្សស្រីដែលរឹងមាំពិត នាងមិនដែលយកស្នេហាជាធំនោះទេ ព្រោះនាងតែងតែផ្តោតលើការរស់នៅដែលល្អ ព្រមទាំងធ្វើអ្វីដែលធ្វើឲ្យនាងសប្បាយចិត្តប៉ុណ្ណោះ។ ម្យ៉ាងទៀត នាងគិតថាស្នេហាអាចនឹងមកក្រោយនៅពេលដែលនាងមានសមត្ថភាពគ្រប់គ្រាន់ មានគោលជំហរច្បាស់លាស់មួយ។

២. ផ្តោតលើភាពវិជ្ជមាន

ចំណុចនេះដែរ រំលឹកអ្នកថា គួរតែគិតពីអ្វីដែលល្អចំពោះរឿងជុំវិញខ្លួន រឿងខ្លះមិនមែនសុទ្ធតែអាក្រក់រហូតទេ ដូចនេះ ហើយត្រូវរៀនគ្រប់គ្រងការគិតរបស់អ្នកធ្វើ។ លលើសពីនេះ រឿងមួយចំនួន ល្អឬអាក្រក់អាស្រ័យលើចិត្តគំនិតរបស់អ្នកប៉ុណ្ណោះ បើការគិតរបស់អ្នកបែបណាវានឹងទៅជាបែបហ្នឹង ដូច្នេះ រៀនគិតពីភាពវិជ្ជមានខ្លះទៅព្រោះអ្នកមិនមែនជួបតែរឿងខកចិត្តរហូតនោះទេ រៀនលើកទឹកចិត្តខ្លួនឯង និងធ្វើឲ្យខ្លួនឯងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

៣.  រៀនផ្លាស់ប្តូរខ្លួនឯង

ចង់ឃើញខ្លួនឯងដើរចេញពីភាពទន់ជ្រាយ ត្រូវហ៊ានកែប្រែខ្លួនឯង ព្រោះបើអ្នកមិនធ្វើអ្វីសោះ ហើយចង់រឹងមាំនោះប្រហែលជាមិនអាចទៅរួចទេ។ បន្ថែមពីនេះ ចង់ក្លាយជាមនុស្សស្រីរឹងមាំ ត្រូវរៀនផ្លាស់ប្តូរការគិត និង ស្វែងរកខ្លួនឯងឡើងវិញ ជាមួយនឹងទម្លាប់ល្អៗ និងការមើលថែខ្លួនឯង។ អ្វីដែលសំខាន់ ត្រូវរៀនមើលពីទិដ្ឋភាពជុំវិញខ្លួនឯង នឹងរៀនច្នៃខ្លួនឯងឲ្យមានតម្លៃ  ព្រោះមនុស្សស្រីដែលរឹងមាំ តែងតែផ្លាស់ប្តូរខ្លួនឯងឲ្យល្អជាមុនសិន ជាជាងឲ្យខ្លួនឯងនៅក្នុងភាពទន់ជ្រាយដែលមិនអាចទៅណាបាន។

៤. ផ្តោតលើគោលដៅជីវិត

ផែនការជីវិតពិតជាសំខាន់ណាស់ កុំបណ្តោយខ្លួនឯងរសាត់តាមខ្យល់បក់ ម្តងទៅនេះ ម្តងទៅនោះ ដូចនេះ គោលដៅរបស់អ្នកកាន់តែព្រិលមើលមិនច្បាស់។ ជាងនេះទៅទៀត បើអ្នកមិនមិនចេះកំណត់គោលដៅជីវិតទេ អ្នកមិនអាចជោគជ័យបានទេ។ ចង់ក្លាយជាមនុស្សស្រីរឹងមាំ ត្រូវចេះមានគោលដៅច្បាស់លាស់ ម៉ត់ចត់ នឹងមានភាពខ្លាំងនៅក្នុងខ្លួន ទើបអ្នកអាចឈានទៅរកភាពជោគជ័យបាន។

ទាំងនេះគ្រាន់តែជាគន្លឹះខ្លះៗ ដើម្បីជួយអ្នកដើរចេញពីភាពទន់ជ្រាយ ហើយរៀនក្រោកឈរ និងរឹងមាំឡើងវិញ។ ណាមួយមនុស្សស្រីដែលរឹងមាំ គឺសុទ្ធតែមានគោលដៅច្បាស់ ព្រមទាំងហ៊ានកែប្រែខ្លួនដើម្បីចាកចេញពីកន្លែងដែលនាំឲ្យពួកគេទន់ខ្សោយ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង