ទិចនិចទាំង ៥ របស់មនុស្សជោគជ័យដែលអ្នកគួរអនុវត្តតាម

Vachana-Website-Life7-Carrier
ភាពជោគជ័យគឺសំខាន់ណាស់សម្រាប់ជីវិតរបស់អ្នក ប៉ុន្តែធ្វើយ៉ាងណាទៅទើបអាចឲ្យអ្នកជោគជ័យក្នុងជីវិតបាន? ខាងក្រោមនេះជាច្បាប់របស់មនុស្សជោគជ័យមួយចំនួន ដែលអាចឲ្យអ្នកអនុវត្តជារៀងរាល់ថ្ងៃដើម្បីក្លាយជាមនុស្សជោគជ័យក្នុងជីវិត ហើយមនុស្សជោគជ័យស្ទើរតែទាំងអស់ក៏អនុវត្តតាមជំហានទាំងនេះដែរ ៖
១. អានសៀវភៅ ឬអត្ថបទលើកទឹកចិត្តជារៀងរាល់ថ្ងៃ
អ្នកអាចចំណាយពេលអានសៀវភៅយ៉ាងហោចណាស់ 30 នាទីក្នុងមួយថ្ងៃ ដើម្បីឲ្យខួរក្បាលរបស់អ្នកអាចបំពេញជាមួយនឹងភាពវិជ្ជមាន និងលើកទឹកចិត្តកាន់តែច្រើននៅក្នុងជីវិតពិតរបស់អ្នក។ លើសពីនេះ ការអានសៀវភៅច្រើនជួយអភិវឌ្ឍខ្លួនឯងជារៀងរាល់ថ្ងៃ ហើយប្រសិនបើអ្នកមិនមានពេលអានសៀវភៅទេ អានអត្ថបទលើកទឹកចិត្តល្អៗមួយចំនួនក៏អាចមានប្រយោជន៍ផងដែរ។
២. ព្យាយាមចំណាយពេលច្រើនជាមួយមនុស្សជោគជ័យ
អ្នកអាចរៀនបានច្រើនពីពួកគេតាមវិធី ដោះស្រាយបញ្ហាមួយចំនួននៅពេលពួកគេជាប់គាំង។ ជាធម្មតា មនុស្សជោគជ័យមានការគិតខុសពីមនុស្សធម្មតាបន្តិច ទោះគ្រប់ស្ថានភាពបែបណា ពួកគេមើលឃើញឱកាសវិជ្ជមានច្រើនជាងអវិជ្ជមាន ដូច្នេះអ្នកអាចរៀននិងអភិវឌ្ឍនៃសមត្ថភាពខ្លួនឯងជានិច្ចនៅពេលដែលនៅក្បែរពួកគេ។
៣. ព្យាយាមប្រើពេលវេលាដោយឆ្លាតវៃ
ពេលវេលាគឺជាវត្ថុតម្លៃសម្រាប់មនុស្សជោគជ័យដែលពួកគេតែងតែរក្សាទុក និង ប្រើប្រាស់ដោយភាពឆ្លាតវៃ ដូចនេះពួកគេមិនដែលខ្ជះខ្ជាយពេលវេលាដោយឥតប្រយោជន៍នោះទេ។ ម្យ៉ាងទៀត មនុស្សដែលជោគជ័យព្យាយាមយកពេលដែលទំនេរទៅធ្វើរឿងដែលល្អ អាចកែលម្អខ្លួនឲ្យកាន់តែប្រសើរ និង ឈានទៅរកភាពជោគជ័យ។
៤. ចូលរួមព្រឹត្តិការណ៍ដែលធ្វើឲ្យគំនិតរបស់អ្នកកាន់តែធំទូលាយ
ប្រសិនបើអ្នកចង់ទទួលបានជោគជ័យក្នុងអាជីវកម្មមួយ អ្នកអាចចូលរួមក្នុងព្រឹត្តិការណ៍ដែលផ្តោតលើអាជីវកម្មមួយចំនួនដែលធ្វើឲ្យគំនិតរបស់អ្នកកាន់តែធំទូលាយ។ លើសពីនេះ មនុស្សដែលនៅជុំវិញអ្នកនឹងចែករំលែកជាមួយនឹងគំនិតថ្មី ឬប្លែកៗ ហើយអ្នកអាចរៀនបានច្រើនពីបទពិសោធន៍ល្អៗរបស់របស់ពួកគេ ដោយងាយឲ្យអ្នកឈានទៅរកភាពជោគជ័យកាន់តែលឿន។
៥. គ្រប់គ្រងការគិតរបស់អ្នក
គឺមិនអាចទៅរួចនោះ ក្នុងការក្លាយជាមនុស្សជោគជ័យ ប្រសិនបើអ្នកមានគំនិតអវិជ្ជមានចំពោះរឿងគ្រប់យ៉ាង។ សំខាន់ជាងនេះ មនុស្សជោគជ័យគ្រប់រូប តែងតែធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន ដោយផ្តោតលើរឿងវិជ្ជមាន និង ចំណាយពេលច្រើនជាមួយមនុស្សសុទិដ្ឋិនិយម។ ដូចនេះ កុំខ្ជះខ្ជាយពេលវេលា និងថាមពលរបស់អ្នកជាមួយមនុស្សដែលនាំឲ្យអ្នកកាន់តែធ្លាក់ចុះ ប៉ុន្តែ ត្រូវចាំថមាន​មនុស្ស​វិជ្ជមាន និង​ល្អ​ជា​ច្រើន​ដែល​ត្រៀម​ខ្លួន​គាំទ្រ​អ្នក។
ទិចនិចទាំងនេះ គឺជាកត្តាសំខាន់សម្រាប់ទាញជីវិតរបស់អ្នកឲ្យមានភាពជោគជ័យ ហើយអ្វីដែលជាការប្រសើរនោះអ្នកគួរតែរីករាយនឹងជីវិតរបស់អ្នក ជាមួយអ្វីដែលអ្នកបានរៀនដើម្បី ឲ្យខ្លួនឯងល្អជាងមុន ។ ដូចនេះអ្នកអាចទាញយកភាពជោគជ័យក្នុងជីវិតរបស់អ្នកកាន់តែច្រើន។
ប្រភព៖ acadeofmyhappylife.com
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង