មួយឆ្នាំឆ្លងចូលមួយឆ្នាំ អារម្មណ៍ ចិត្តគំនិត កាន់តែប្រែប្រួល ហើយក៏មានរឿងខ្លះដែលយើងពីមុនមិនទាន់បានដឹង រហូតដល់ពេលមួយដែលយើងអាយុកាន់តែច្រើនទើបយើងកាន់តែដឹងថា ៖
១. ភាពចាស់ទុំ គឺមិនមែនសម្ដៅលើអាយុទេ តែវាសម្ដៅលើបទពិសោធន៍ និងអ្វីដែលយើងបានរៀនពីរឿងទាំងនោះ។
២. អតីតកាលជាអ្នកកែប្រែឲ្យយើងក្លាយជាមនុស្សដូចបច្ចុប្បន្ន។
៣. ជីវិតគឺដូចជា Game មួយ។ ទោះពេលខ្លះយើងឈ្នះ ឬចាញ់ យើងនៅតែត្រូវបន្តប្រយុទ្ធ។
៤. ភាពជោគជ័យមិនមែនជាការដេកសុបិនអ្វីដែលយើងចង់សំរេចបានឡើយ។ ភាពជោគជ័យគឺជាអ្វីដែលយើងប្រឹងធ្វើការដើម្បីសម្រេចវា។
៥. ការខកចិត្តខ្លាំងមិនមែនកំហុសមកពីលទ្ធផលចេញមកមិនសមបំណងទេ តែគឺមកពីយើងរំពឹងខ្ពស់ពេក។
៦. មនុស្សជុំវិញខ្លួនយើងអាចមានឥទ្ធិពលធ្វើឲ្យយើងឈឺចាប់បាន ដូច្នេះត្រូវចេះមើលមនុស្ស រើសមនុស្សដែលអាចនៅក្បែរបាន។
៧. យើងមិនអាចអង្វរនរណាម្នាក់ឱ្យនៅក្នុងជីវិតរបស់យើងបានទេ។ បើគេចង់ចាកចេញ គេនឹងរកវិធីចេញទៅ។ បើគេចង់នៅ គេនឹងរកវិធីនៅ មិនថាមានបញ្ហាអ្វីក៏ដោយ។