មន្តស្នេហ៍មនុស្សស្រីពិតប្រាកដ ដែលគ្រប់គ្នាតែងតែប្រាថ្នា

5ad999fbc3132_1524210120_medium

វាជាសម្រស់ដ៏ផូរផង់របស់មនុស្សស្រី? ទេ, មិនមែនសម្រស់ជាមន្តស្នេហ៍មនុស្សស្រីពិតប្រាកដទេ វាគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ព្រោះការពិត មនុស្សស្រីទាំងអស់ សុទ្ធតែមានភាពស្រស់ស្អាត គ្រាន់តែភាពស្រស់ស្អាតរៀងៗខ្លួនតែប៉ុណ្ណោះ។ អ្វីដែលជាមន្តស្នេហ៍ពិតប្រាកដរបស់មនុស្សស្រីគឺ៖

១. ចរិយា មាយាទ សម្តីសម្ដៅ៖ ឬកពារមានរបៀបរៀបរយ និយាយស្ដីរម្យទម ចេះមានភាពអៀនខ្មាស់ ចេះគិតគូរមុននិយាយ មិនច្រងេងច្រងាង មិនជេរអាឡេអាឡូ។

២. មានចំណេះដឹង៖ មិនសម្ដៅដល់តែរៀនអស់ថ្នាក់ទេ តែវាជាការចេះដឹងខុសត្រូវ ដឹងគុណ ដឹងទោស មានការគិតបានឆ្ងាយ ការចេះផ្ដល់យោបល់ ការចេះដោះស្រាយបញ្ហា ការចេះអភិវឌ្ឍខ្លួនឲ្យរឹងមាំ មិនឲ្យអ្នកបោកប្រាស់ និងជាន់ឈ្លីបាន ហើយជាមនុស្សស្រីមានសមត្ថភាពជ្រោមជ្រែងមនុស្សប្រុសឲ្យរីកចម្រើន។

៣. រូបសម្បត្តិ៖ សម្ដៅទៅលើការចេះរៀបចំស្លៀកពាក់ទៅតាមកាលៈទេសៈ ថ្លៃថ្នូរ ចេះសម្អាតខ្លួន ដោយការលម្អ មានក្លិនក្រអូប និងរៀបរយ មិនចេះបណ្ដោយខ្លួនឲ្យរយីរយៀក។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង