ស្ងាត់ៗ! លោកជំទាវ លាង ធារ៉ា រៀបចំកម្មវិធីចុះកុងត្រាដ៏សាមញ្ញមួយ តែពញ្ញាក់អ្នកចូលរួមយ៉ាងខ្លាំង

Vachana-Website-je-theara

គ្រប់គ្នាប្រហែលជាស្គាល់ លោកជំទាវ លាង ធារ៉ាហើយ ដោយសារតែមួយរយៈមុន លោកជំទាវបានចូលរួម Trend Makeup khmer ដែលការផ្សព្វផ្សាយពីវប្បធម៌ខ្មែរ ហើយវីដេអូរបស់គាត់ត្រូវបានចែកចាយយ៉ាងច្រើនបន្តៗគ្នា។

យ៉ាងណាកាលពីយប់ថ្ងៃទី ២៧ ខែ កក្កដា លោកជំទាវ លាង ធារ៉ា អគ្គនាយិការក្រុមហ៊ុន T&L Natural បានរៀបចំកម្មវិធីលក្ខណៈសាមញ្ញមួយ ដែលអ្នកចូលរួមសុទ្ធសឹងជាដេប៉ូធំៗ និង អ្នកស្និទ្ធិស្នាលតែប៉ុណ្ណោះ ដែលហាក់មើលទៅមិនធំដុំអីនោះទេ។ រឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះ កម្មវិធីចុះកុងត្រាការងារប្រម៉ូតផលិតផលនេះ គឺគ្រប់គ្នាចង់ដឹងណាស់ថាជាតារារូបណា ព្រោះកាលកន្លងទៅគឺលោកជំទាវរើសយក កញ្ញា Nikki Nikki ជា BA សម្រាប់ក្រុមហ៊ុន T&L Natural ។

ផ្ទុយពីការរំពឹងទុករបស់ម្ចាស់ដេប៉ូ និងអ្នកចូលរួម គឺការចុះកុងត្រាជាមួយអ្នកថតប្រម៉ូតផលិតផលផ្លូវការរបស់ក្រុមហ៊ុន T&L Natural លើកនេះ បែរជាក្រុមប្អូនៗដែលមានអាយុក្មេងៗទៅវិញ ហើយពួកគាត់មិនមែនជាតារាណាមួយឡើយ។

ដោយគ្រប់គ្នាហាក់ភ្ញាក់ផ្អើលនឹងរឿងនេះ លោកជំទាវ លាង ធារ៉ា ក៏ប្រាប់ហេតុផលមួយចំនួន ដែលលោកជំទាវ សម្រេចចិត្តជ្រើសរើស ពួកគាត់ដែលជាក្មេងៗ ធ្វើជាអ្នកថតប្រម៉ូតផលិតផលនេះ។ ហេតុផលទី១ គឺ លោកជំទាវមើលឃើញពីភាពស្មោះត្រង់ សមត្ថភាព ទេពកោសល្យ ការច្នៃប្រឌិតក្នុងការថតវីដេអូ របស់ពួកគាត់។ លើសពីនេះ បើទោះពួកគាត់នៅក្មេងៗមែន តែពួកគាត់ចេះឲ្យតម្លៃចំពោះខ្លួនឯង និងសង្គម ព្រោះបើពួកគាត់ថតវីដេអូ តាម Trend មែន តែក៏មិនបានប្រើពាក្យអសុរស អាភាស ស្លៀកពាក់លិចលើលិចក្រោមដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមហាជនឡើយ។

ទាំងនេះហើយ ដែលលោកជំទាវមើលឃើញ និងសម្រេចចិត្តជ្រើសរើសយកពួកគាត់ដើម្បីបន្ថែមនូវរសជាតិក្នុងការដើរទីផ្សារឲ្យក្រុមហ៊ុនក្នុងយុគសម័យបែបឌីជីថលមួយនេះ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង