ពេលមួយ​ដែលយើងអាយុ​កាន់តែ​ច្រើនទើប​យើង​​កាន់តែដឹងថាជីវិតគឺបែបនេះ

5b3302922d304_1530069600_medium

មួយឆ្នាំ​ឆ្លង​ចូល​មួយ​ឆ្នាំ អារម្មណ៍​ ចិត្តគំនិត កាន់​តែ​ប្រែប្រួល ហើយ​ក៏​មានរឿង​ខ្លះដែល​យើង​ពីមុន​មិន​ទាន់​បាន​ដឹង រហូតដល់ពេលមួយ​ដែលយើងអាយុកាន់តែច្រើនទើបយើង​កាន់តែដឹងថា ៖

១. ភាពចាស់ទុំ គឺមិនមែនសម្ដៅលើអាយុទេ តែវាសម្ដៅលើបទពិសោធន៍ និងអ្វីដែលយើងបានរៀនពីរឿងទាំងនោះ។

២. អតីតកាលជាអ្នកកែប្រែឲ្យយើងក្លាយជាមនុស្សដូចបច្ចុប្បន្ន។

៣. ជីវិតគឺដូចជា Game មួយ។ ទោះពេលខ្លះយើងឈ្នះ ឬចាញ់ យើងនៅតែត្រូវបន្តប្រយុទ្ធ។

៤. ភាពជោគជ័យមិនមែនជាការដេកសុបិនអ្វីដែលយើងចង់សំរេចបានឡើយ។ ភាពជោគជ័យគឺជាអ្វីដែលយើងប្រឹងធ្វើការដើម្បីសម្រេចវា។

៥. ការខកចិត្តខ្លាំងមិនមែនកំហុសមកពីលទ្ធផលចេញមកមិនសមបំណងទេ តែគឺមកពីយើងរំពឹងខ្ពស់ពេក។

៦. មនុស្សជុំវិញខ្លួនយើងអាចមានឥទ្ធិពលធ្វើឲ្យយើងឈឺចាប់បាន ដូច្នេះត្រូវចេះមើលមនុស្ស រើសមនុស្សដែលអាចនៅក្បែរបាន។

៧. យើងមិនអាចអង្វរនរណាម្នាក់ឱ្យនៅក្នុងជីវិតរបស់យើងបានទេ។ បើគេចង់ចាកចេញ គេនឹងរកវិធីចេញទៅ។ បើគេចង់នៅ គេនឹងរកវិធីនៅ មិនថាមានបញ្ហាអ្វីក៏ដោយ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង