ឃើញជោគជ័យបែបនេះ! ប៉ុន្តែជីវិតមុនជោគជ័យរបស់ស្ថាបនិក  Starbucks បង្រៀនឲ្យយើងស្គាល់ពីតម្លៃនៃជីវិត

Vachana-W-ebsite-Entertainments-LUMEN-Ad

ជឿថាមនុស្សគ្រប់គ្នានៅជុំវិញពិភពលោកប្រាកដជាស្គាល់ Starbucks ច្បាស់ហើយ ព្រោះជា Brand កាហ្វេមួយដ៏ល្បី និង ពេញនិយមសម្រាប់មនុស្សគ្រប់គ្នា មិនថាគ្រប់វ័យឡើយ។

លោក Howard Schultz គឺជាស្ថាបនិករបស់ Starbucks ប៉ុន្តែ មុននឹងឈានដល់ភាពជោគជ័យក្នុងកម្រិតមួយនេះ លោកបានឆ្លងកាត់ការលំបាកជាច្រើន មិនថាទាំងជីវភាពគ្រួសារ ឬ ស្ថានភាពហិរញ្ញវត្ថុឡើយ។

លើសពីនេះ មុនជោគជ័យដោយសារតែមានជីវភាពគ្រួសារមិនសូវធូរធារ ហើយប្រពន្ធកំពុងមានផ្ទៃពោះកូនដំបូងទៀតនោះ ធ្វើឲ្យលោក Howard Schultz សម្រេចចិត្តទៅធនាគារដើម្បីស្វែងរកប្រាក់កម្ចីសម្រាប់ធ្វើដើមទុនរកស៊ី និង ផ្គត់ផ្គងជីវភាពគ្រួសារ។

ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺ លោកត្រូវបានគេបដិសេធជាច្រើនដង ទោះខំខ្ចីប៉ុន្មានដងក៏ធនាគារមិនឲ្យខ្ចីដែរ។ សំខាន់គាត់បានស្វះស្វែងរកធនាគារផ្សេងៗជាច្រើនដែរ ក៏នៅតែត្រូវបានគេបដិសេធ។

នៅមិនទាន់អស់ទេ ការបើកហាងកាហ្វេនេះ លោកគ្មានដើមទុនដើម្បីទប់ទល់ឡើយ ប៉ុន្តែជាសំណាងល្អ លោកទទួលបានប្រាក់ពីអ្នកជំនួញ និង វេជ្ជបណ្ឌិត និងបានចាប់ផ្តើមដំណើរស្វែងយល់ និង រៀនពីចំណុចពិសេសនៃហាងកាហ្វេ ដើម្បីដំណើរការឲ្យកាន់តែរលូនទៅមុខ។

ទន្ទឹមនឹងនេះ អ្វីដែលធ្វើឲ្យគាត់ជោគជ័យមួយផ្នែកទៀតនោះគឺ ការបើកហាងកាហ្វេ គាត់ផ្តោតសំខាន់លើបុគ្គលិក ដោយសារតែគាត់គិតថា បុគ្គលិកដែលសប្បាយចិត្តនឹងនាំឱ្យអតិថិជនពេញចិត្ត ហើយវិធីសាស្រ្តនេះ គឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់ Starbucks បន្ថែមទៀត។

ចំនុចទាំងនេះហើយ បង្ហាញពីជីវិតមុនជោគជ័យរបស់ Howard Schultz ពីការតស៊ូឆ្លងកាត់គ្រាលំបាក បង្រៀនពីសារៈសំខាន់នៃការអត់ធ្មត់ នៅពេលដែលជីវិតជួបឧបសគ្គ ហើយវាក៏ជាការតាំងចិត្ត ឭដែលអាចជួយយើងយកឈ្នះលើបញ្ហាដែលកើតមានឡើង។

មេរៀនដែលឲ្យយើងបានស្វែងយល់បន្ថែមពីភាពជោគជ័យរបស់បុគ្គលរូបនេះ ទោះវាពិបាកខ្លាំង និង អស់សង្ឃឹមខ្លាំងប៉ុណ្ណាក៏ដោយ កុំចុះចាញ់ឲ្យសោះ ទោះជាវាពិបាកប៉ុណ្ណា ក៏មិនមែនមានន័យថា យើងមិនអាចទៅមុខរួចដែរ ដូច្នេះ ប្រសិនបើ Howard មិនតស៊ូ និង អត់ធ្មត់ទេ ពិភពលោកនឹងមិនស្គាល់ Brand ល្បីជុំវិញពិភពលោកមួយនេះឡើយ។

ប្រភព ៖ Inspire.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង