ញ៉ាក់ណាស់!! Kylie Jenner និងកូនស្រី គ្រងឈុតពណ៌មាសយ៉ាងស្រស់ ក្នុងពិធីជប់លៀងបុណ្យណូអែល

Vachana-Website-News-Entertainment-Ad-copy-5

កាលពីយប់ថ្ងៃទី ២៥ ខែធ្នូ មហាសេដ្ឋីរូបស្រស់ និងកូនស្រីរបស់នាង ឈ្មោះ Stormi អាយុ 5 ឆ្នាំ បានបញ្ចេញពន្លឺនៃឈុតរបស់ពួកគេ នៅក្នុងពិធីជប់លៀងប្រចាំឆ្នាំ Kardashian-Jenner Christmas Eve។

នៅឆ្នាំនេះ ញ៉ាក់ណាស់!! Kylie Jenner និងកូនស្រី គ្រោងឈុតពណ៌មាសយ៉ាងស្រស់ម៉ាក Dolce & Gabbana ក្នុងពិធីជប់លៀងបុណ្យណូអែល ដែលស័ក្តិសមក្នុងទម្រង់ថ្លៃថ្នូរដែលគួរឲ្យទាក់ភ្នែក មើលទៅពិតជាឡូយឆាយពីក្បាលរហូតដល់ចុងជើង។ លើសពីនេះJenner បានបង្ហោះនូវព័ត៌មានលម្អិតនៃសំលៀកបំពាក់របស់នាងនៅក្នុងInstagram Story កាលពីយប់ថ្ងៃអាទិត្យ ធ្វើឱ្យអ្នកតាមដានសរសើរមិនដាច់ពីមាត់។  

មិនតែប៉ុណ្ណោះ នៅក្នុងឃ្លីបវីដេអូមួយ Jenner និង Stormi បានថតរូបជុំគ្នាក្នុងកញ្ចក់ ខណៈពេលដែលក្មេងស្រីតូចបានវិលជុំវិញក្នុងសម្លៀកបំពាក់របស់នាង ហើយបញ្ចេញស្នាមញញឹមយ៉ាងស្រស់ស្អាត។ 

បន្ថែមពីនេះ ពីមានសម្លៀកបំពាក់ដ៏ស្រស់ស្អាតនេះហើយ នៅក្នុងពីធីជប់លៀងនោះ យើងក៏បានឃើញដើម christmas មួយយ៉ាងធំ ដែលមហាសេដ្ឋីវ័យក្មេងរូបនេះ ជាអ្នកតុបតែងឡើងយ៉ាងមានភាពទាក់ទាញ ហើយការតុបតែងបែបនេះ គឺដោយសារតែ Jenner ចង់រំលឹកការចងចាំល្អៗរបស់ខ្លួនកាលពីនាងនៅក្មេង ហើយនាងក៏ចង់ឲ្យកូនស្រីរបស់ខ្លួនទទួលបានបទពិសោធ៍ និង ការចងចាំល្អៗនៅពេលដែលនាងធំឡើងផងដែរ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង