នៅថ្ងៃទី 11 ខែមិថុនា មូលនិធិ Korea Childhood Leukemia Foundation បានបង្ហាញថា តារាចម្រៀង Jung Dong Won បានបរិច្ចាគប្រាក់រង្វាន់ចំនួន 700,000 វ៉ុន ពីកម្មវិធី ‘Good Star’ កាលពីខែឧសភា ដើម្បីឧបត្ថម្ភថ្លៃព្យាបាលដល់កុមារដែលមានជំងឺមហារីកកុមារ ជំងឺមហារីកឈាម និងជំងឺកម្រ។
លើសពីនេះ Jung Dong Won សម្រេចបានការបរិច្ចាគសរុបចំនួន 40.8 លានវ៉ុនតាមរយៈ ‘Good Star’ កាលពីថ្ងៃទី ២៣ ខែ ឧសភា កន្លងទៅនេះ ។
ជាមួយគ្នានេះដែរ នាយក Hong Seung Yoon នៃមូលនិធិ Korea Childhood Leukemia Foundation បានសម្តែងការដឹងគុណដោយនិយាយថា “យើងសូមអរគុណចំពោះការគាំទ្រជាបន្តបន្ទាប់របស់ Jung Dong Won ចំពោះកុមារដោយចែកចាយសេចក្តីស្រឡាញ់ដល់ពួកគេតាមរយៈភាពសប្បុរសមួយនេះ។
បន្ថែមពីនេះ ថវិកាទាំងអស់ត្រូវបានប្រើប្រាស់សម្រាប់ការចំណាយលើការវះកាត់ មន្ទីរពេទ្យ ការព្យាបាល ការចំណាយលើការប្តូរ ការទិញថ្នាំកម្រ និងការផ្តល់ឧបករណ៍ជំនួយនៅមន្ទីរពេទ្យផងដែរ។
ប្រភព ៖ allkpop