Taylor Swift គឺជាតារាប៉ុបដ៏ល្បីឈ្មោះម្នាក់នៅជុំវិញពិភពលោក ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ វិធីសាស្រ្តនៃការញ៉ាំរបស់នាងគឺសាមញ្ញ និង គួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន។ ទោះបីជា តារាចម្រៀងដ៏ល្បី និង មានការរវល់ខ្លាំងប៉ុណ្ណា ក៏ Taylor Swift នៅតែរក្សាវិធីសាស្រ្តដែលមានសុខភាពល្អចំពោះរបបអាហារប្រចាំថ្ងៃរបស់នាង។ ទាំងអស់នេះការពិតគួរឱ្យចាប់អារម្មណ៍ 10 អំពីរបបអាហាររបស់ Taylor Swift ដែលអ្នកអាចយល់ដឹងបន្ថែម ៖
១. កំណត់តុល្យភាពនៃការញ៉ាំ
យោងតាម PopSugar Swift បាននិយាយថា នាងនឹងតមញ៉ាំអាហារ គឺ ញ៉ាំសាឡាត់ ស៊ាំងវិច ព្រមទាំងទឹកដោះគោជូរប៉ុណ្ណោះក្នុងកំឡុងពេលមួយសប្តាហ៍ បើសិនជាថ្ងៃចុងសប្ដាហ៍តារាស្រីរូបនេះ ចង់ញ៉ាំអាហារដែលនាងចូលចិត្តមួយចំនួនដែលរួមមានឈីសប៊ឺហ្គឺ និងបង្អែមជាដើម។
២. ទទួលទានទឹកបានគ្រប់គ្រាន់ និងទៀងទាត់
Taylor Swift បានប្រាប់ Bon Appétit ក្នុងឆ្នាំ 2012 ថា “ខ្ញុំទទួលទានទឹកបានទៀងទាត់ណាស់ក្នុងមួយថ្ងៃ ហើយមិនថាទៅទីកន្លែងណា ខ្ញុំមិនដែលភ្លេចយកទឹកទៅតាមខ្លួននោះទេ ព្រោះខ្ញុំផឹកទឹក 10 ដបក្នុងមួយថ្ងៃ”។ ម្យ៉ាងទៀត ទឹកគឺមានសារៈសំខាន់ណាស់ សម្រាប់រាងកាយមនុស្សពេញវ័យ ហើយវាក៏ជួយដល់សុខភាពរបស់យើងជាច្រើនផងដែរ។
៣. ទទួលទឹកក្រូចមួយកែវនៅពេលព្រឹក
យោងតាម Bon Appétit ផងដែរ បានលើកឡើងថា Swift ទទួលទានទឹកក្រូចមួយកែវរៀងរាល់ព្រឹកជាមួយនឹងអាហារពេលព្រឹក។ ដោយសារនាងស្រលាញ់ការញ៉ាំអាហារដែលមានសុខភាពល្អ នោះទឹកក្រូចទើបតែច្របាច់ថ្មីៗ និងស្រស់គឺជាជម្រើសល្អរបស់នាង។
៤. ញ៉ាំអាហារពេលព្រឹកដែលមានប្រូតេអ៊ីនខ្ពស់
តារាចម្រៀងដ៏ពេញនិយមរូបនេះ ចូលចិត្តនំបុ័ងស្រូវសាលីជាមួយនឹង Ham និងឈីស Parmesan សម្រាប់អាហារពេលព្រឹករបស់នាង។ ការរួមបញ្ចូលគ្នានេះត្រូវបានបម្រើជាធម្មតាជាមួយស៊ុតចៀនមួយ ព្រោះជាអាហារមួយដែលមិនសូវមានកាឡូរី និងខ្លាញ់ច្រើននោះទេ។
៥. ចូលចិត្តញ៉ាំកាហ្វេ
Taylor swift បាននិយាយប្រាប់ទស្សនាវដ្តី Lucky ក្នុងឆ្នាំ 2014 ថា “កាហ្វេជាផ្នែកមួយដ៏ធំនៃជីវិតរបស់ខ្ញុំ។ ហើយគ្រប់ពេលដែលខ្ញុំបានញ៉ាំកាហ្វេ នោះគឺជាអារម្មណ៍មួយដែលធ្វើឲ្យខ្ញុំស្រស់ស្រាយ និង មានថាមពលស្វាហាប់។ ជាការពិតណាស់ កាហ្វេផ្តល់នូវថាមពលដ៏ខ្លាំងក្លា ប៉ុន្តែវាមានច្រើនទៀតចំពោះវា ណាមួយគឺភេសជ្ជៈត្រូវបានបង្ហាញថាអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺភ្លេចភ្លាំង។
៦. Taylor swift ចូលចិត្តសាច់មាន់ចៀន
តាមពិតទៅ តារាស្រីរូបនេះបានទទួលស្គាល់ថា នាងចូលចិត្តសាច់មាន់ចៀនណាស់ បើសិនជាអាហារមួយនេះគ្មានកាឡូរីច្រើនទេ នាងនឹងញ៉ាំរាល់ថ្ងៃតែម្តង។
៧. ទទួលទានគ្រាប់ជីដើម្បីរក្សារាង
តារាចម្រៀងស្រីម្នាក់នេះ បានយកគ្រាប់ជីដើម្បីរក្សារាងឲ្យស្លីមសម្រាប់រាងកាយរបស់នាង។ មិនតែប៉ុណ្ណោះ នាងបន្ថែមគ្រាប់ជីទាំងនេះទៅក្នុងទឹកផ្លែឈើ oatmeal ទឹកដោះគោជូរ ការ៉េម និងធ្វើជាភេសជ្ជៈជាដើម
តាមពិតទៅរបបអាហាររបស់តារាប៉ុបដ៏ល្បីឈ្មោះម្នាក់នេះ គឺពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ និងសាមញ្ញមែនទេន។ មិនតែប៉ុណ្ណោះ ទោះជាចូលចិត្តអាហារបែបណាក៏ Taylor swift នៅតែអាចគ្របគ្រង់លើរបបអាហាររបស់ខ្លួនឯងបានយ៉ាងល្អ ដែលមើលទៅគួរឲ្យចាប់អារម្មណ៍ និងអ្នកអាចសាកល្បងអនុវត្តតាមក៏បាន។
ប្រភព ៖ everyhealth.com