យោងតាមសេចក្តីប្រកាសជាផ្លូវការរបស់ 𝐌𝐈𝐒𝐒 𝐆𝐑𝐀𝐍𝐃 𝐂𝐀𝐌𝐁𝐎𝐃𝐈𝐀 ប្រទេសកម្ពុជាយើង និង ប្រទេសថៃ នឹងក្លាយជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធីប្រកួត < 𝐌𝐈𝐒𝐒 𝐆𝐑𝐀𝐍𝐃 𝐈𝐍𝐓𝐄𝐑𝐍𝐀𝐓𝐈𝐎𝐍𝐀𝐋 𝟐𝟎𝟐𝟒 > មានការរួមបញ្ចូលពីរប្រទេសផ្សេងគ្នា ដែលខុសប្លែកពីរាល់ឆ្នាំ។


នេះក៏ជាដំណឹងមួយដែលល្អមួយ និង ស្ទើរតែមិនជឿ ហើយក៏ជាពេលដែលយើងទាំងអស់គ្នាអាចរួមគ្នាបង្កើតប្រវត្តិសាស្ត្រជាមួយនឹងភាពល្អឥតខ្ចោះ និង បង្ហាញពីចំណុចលេចធ្លោរបស់ប្រទេស ឲ្យកាន់តែល្បីរន្ទឺបន្ថែមទៀតនៅពេលប្រទេសយើងអាចធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីប្រកួតមួយនេះ។

ដូច្នេះហើយ កុំភ្លេចទន្ទឹងរង់ចាំមើលទិដ្ឋភាពដ៏អស្ចារ្យ និង ការច្នៃប្រឌិតដ៏សម្បូរបែប ដែលមិនធ្លាប់មានពីមុនមក នៅថ្ងៃទី ២៥ ខែតុលាខាងមុខនេះ ជាមួយការសហការគ្នាទាំងពីររប្រទេស កម្ពុជា-ថៃ លើឆាកអន្តរជាតិ។


បញ្ចេញមតិយោបល់