តារាសម្តែងស្រីស្រស់ស្អាត Kang Han Na ត្រៀមខ្លួនសម្តែងជាតួអង្គអាក្រក់នៅក្នុងរឿងថ្មី

Vachana-Website-Entertainments-LUMEN-Ad-6

នៅថ្ងៃទី 21 ខែឧសភា មានរបាយការណ៍ថា Kang Han Na នឹងសម្តែងក្នុងរឿង “Cashero” រួមជាមួយ Lee Junho, Kim Hye Joon, Kim Hyang Gi និង Kim Byung Chul ។

ជាការឆ្លើយតប ទៅនឹងរបាយការណ៍នេះ KEYEAST ភ្នាក់ងាររបស់ Kang Han Na បានបញ្ជាក់ថា “វាជាការពិតដែល តារាស្រីមានសម្រស់ស្រស់ស្អាតរូបនេះ នឹងចូលរួមសម្តែងក្នុងរឿងថ្មីនាពេលខាងមុខ។

លើសពីនេះ យោងតាមគេហទំព័រ webtoon តារាស្រី Kang Han Na ត្រូវ​បាន​គេ​រាយការណ៍​ថា​ នឹង​សម្តែង​ជាតួ Joanna ក្នុងនាមជា​កូន​ស្រី​នៃ​គ្រួសារ Chaebol ហើយនាងគឺជាតួអង្គអាក្រក់ដែលមិនមានវត្តមាននៅក្នុង webtoon ដើមឡើយ។

ទន្ទឹមនឹងនេះ តារាស្រីរូបនេះ ក៏កំពុងសម្តែងនៅក្នុងរឿងភាគរបស់ទូរទស្សន៍ JTBC ដែលមានចំណងជើងថា “Frankly Speaking”ផងដែរ។

ប្រភព ៖ Soompi

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង