ស្ងាត់ៗ ! Jisoo និង Park Jung Min នឹងចាប់ដៃគូសម្តែងរួមគ្នាក្នុងរឿង z.o.m.b.i.e ថ្មី នាពេលខាងមុខនេះ

Vachana-Website-News-LUMEN-Ad

នៅថ្ងៃទី 31 ខែ កក្កដា YTN បានរាយការណ៍ថា Park Jung Min និង Jisoo នឹងសម្តែងក្នុងរឿង Coupang Play ថ្មី ក្រោមចំណងជើង”Influenza”

ជាការឆ្លើយតបទៅនឹងរបាយការណ៍នេះ ប្រភពពីទីភ្នាក់ងារ SEM Company របស់ Park Jung Min បានចែករំលែកថា “វាគឺជាគម្រោងមួយក្នុងចំនោមគម្រោងដែលគាត់កំពុងពិនិត្យមើលដើម្បីសម្តែង” ។

ចំណែកទីភ្នាក់ងារ YG Entertainment របស់ Jisoo បានឆ្លើយតបស្រដៀងគ្នាថា “នាងបានទទួលការផ្តល់ជូនសម្រាប់ ‘Influenza’ ហើយកំពុងពិនិត្យមើលការផ្តល់ជូននេះ”។

ជាមួយគ្នានេះដែរ “Influenza” នឹងប្រាប់រឿងរ៉ាវកើតឡើងនៅផ្ទៃខាងក្រោយនៃអង្គភាពការពារដែនអាកាសដែលមានកម្ពស់ខ្ពស់ក្នុងទីក្រុងសេអ៊ូល និងឆ្លុះបញ្ចាំងពីដំណើររឿងរបស់ទាហាន Jae Yoon និងមិត្តស្រី Young Joo  ព្យាយាមតស៊ូដើម្បីប្រឈមមុខនឹងហ្វូង zombies ។

គួររំលឹកផងដែរថា Park Jung Min ត្រូវបានគេរាយការណ៍ថានឹងដើរតួជា Jae Yoon ដែលបានចូលបម្រើយោធានៅអាយុ 26 ឆ្នាំនិង Jisoo នឹងត្រូវទទួលតួនាទីជា Young Joo ដែលទើបនឹងចូលបម្រើការងារ ហើយរង់ចាំមិត្តប្រុសរបស់នាងត្រលប់ពីយោធាវិញ។

ទន្ទឹមនឹងនេះ រឿងនេះ ក៏មានការសហការគ្នារវាងអ្នកនិពន្ធ 3 នាក់រួមគ្នាដូចជា Han Ji Won និង អ្នកដឹកនាំរឿង Yoon Sung Hyun រួមទាំងអ្នកនិពន្ធ Ji Ho Jin ផងដែរ។

ប្រភព : Soompi










បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង